ភ្នំពេញ៖ ​ស្រាបៀរស្តោតលេខ ១ នៃកម្ពុជា ស្រាបៀរ ABC អ៊ិចស្ត្រាស្ដោត បានសម្រេចរៀបចំផ្សព្វផ្សាយ យុទ្ធនាការអបអរពិធីបុណ្យចូលឆ្នាំចិនពិសេសប្លែក ដែលមានឈ្មោះថា កម្មវិធី «ABC Roving LED Lion Dance»។ ការលោតម៉ុងសាយនេះ នឹងសម្តែងជាលើកដំបូងបង្អស់ដោយមាន ម៉ុងសាយមួយគូបំពាក់ភ្លើងពណ៌ទំនើប LED ដែលនឹងលោតសម្ដែងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅទីតាំងចំនួន១០កន្លែង ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។

ម៉ុងសាយស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីបុណ្យចូលឆ្នាំចិន ជាពីធីបុណ្យដ៏ឱឡារឹកសំខាន់មួយ ដែលប្រារព្ធឡើងដោយប្រជាជនកម្ពុជាជាច្រើននាក់។ ការលោតម៉ុងសាយ ជាសកម្មភាពដ៏សំខាន់មួយនៅក្នុងរដូវពិធីបុណ្យនេះ ដើម្បីស្វាគមន៍ទទួលសំណាងល្អ និងវិបុលភាព។ នេះគឺជាភាពស៊ីសង្វាក់ឥតខ្ចោះមួយ និងរូបតំណាងរបស់ស្រាបៀរ ABC គឺសត្វតោ (ម៉ុងសាយ)។ ការលោតម៉ុងសាយនេះនឹងបង្ហាញពីការសម្ដែងដ៏ប្លែកអស្ចារ្យ និងរស់រវើកមួយជាមួយនឹងគូម៉ុងសាយមាស និងខ្មៅ។ បន្ទាប់ពីឆ្លងពេលវេលាដ៏លំបាកនាឆ្នាំចាស់​ ស្រាបៀរ ABC មានបំណងបំផុសទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឡើងវិញ និងបន្តសម្លឹងមើលទៅថ្ងៃអនាគតទាំងអស់គ្នា។

ម៉ុងសាយស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត

លោក Loic Briant de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN ខេមប៊ូឌា បានមានប្រសាសន៍ថា៖

ប្រសាសន៍លោកLoic Briant de Laubriere 

ក្រៅពីទីតាំងសំខាន់ៗទាំង១០កន្លែង នៅជុំវិញរាជធានីភ្នំពេញ ម៉ុងសាយក៏នឹងបង្ហាញខ្លួននៅផ្សារទំនើបអ៊ីអនម៉ល ទាំងពីរសាខា ដើម្បីធ្វើការថតរូបស៊ែលហ្វីនៅទីថតស៊ែលហ្វី ព្រមនឹងការតាំងលម្អនូវការរចនាយ៉ាងអស្ចារ្យ។

កាលបរិច្ឆេទការសម្តែងម៉ុងសាយ

ស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការទទួលស្វាគមន៍មិត្តភ័ក្រ្ដ និងក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនាមជាស្រាបៀរផលិតពីវត្ថុធាតុដើមគុណភាពខ្ពស់ព្រម ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ដង់ដារអន្តរជាតិ ផ្នែកលើគុណភាពប៉ុណ្ណោះទេ ស្រាបៀរ ABC ក៏ជាអំណោយដ៏វិសេសវិសាល នៅពេលអ្នកទៅលេង ឬជួបមិត្តភ័ក្រ្ដក្នុងរដូវពិធីបុណ្យនេះ។ ស្រាបៀរ ABC ឥឡូវនេះចេញទំហំកេសថ្មីមានចំណុះ ១២កំប៉ុង ដែលជាទំហំដ៏សាកសមបំផុតសម្រាប់ទិញជាអំណោយ។ 

ស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូមអញ្ជើញអ្នកគាំទ្រទាំងអស់មកចូលរួមនៅក្នុងការ សម្ដែងលោតម៉ុងសាយបំពាក់ភ្លើងLEDដ៏រំភើប និងចែករំលែកនូវបទពិសោធន៍ទាំងនេះទៅកាន់មិត្តភ័ក្រ្ដ និងក្រុមគ្រួសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។

សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់របស់កម្មវិធីលោតម៉ុងសាយ «ABC Roving LED Lion Dance» សូមធ្វើការ តាមដាន គេហទំព័រ Facebook របស់ស្រាបៀរ ABC តាមរយៈ៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram៖ @abcbeer.cambodia។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]