ភ្នំពេញ៖ ដូចប្រិយមិត្តធ្លាប់បានដឹងមកហើយថា ផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀតហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ។ គិតមកដល់ថ្ងៃនេះមានបទចម្រៀងមិនក្រោមជាង១០បទឡើយ ដែលផលិតកផលិតកម្ម Galalaxy Navatra បានបញ្ចេញ ហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។ ហើយស្ទើរគ្រប់បទចម្រៀងទាំងអស់ សុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងមិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នក views រាប់លានគ្រប់បទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀងស្រីវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លង ទាំងបទច្រៀងទោលម្នាក់ឯង។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរមានរហូតដល់ទៅ ៦បទមកហើយ ក្នុងនោះមានដូចជា ទី១បទ «កាត់ឆុង» ,ទី២ បទ «ប្រហុក»,ទី៣ បទ «រកស៊ីជាមួយយក្ស» ទី៤ បទ «អរគុណកាមេរ៉ា» ទី៥ បទ «មាន់កម្សត់» និងទី៦ បទ «ឡានទំនើប»។
បទចម្រៀងទាំង ៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំ លេងកម្សាន្តបែបសប្បាយៗមានគ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀងនីមួយៗមានអ្នក views រាប់លានដង។ ចំណុចទាំងនេះបានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះប្រហែលពិបាកទប់ទល់នឹផលិតកម្ម Galaxy Navatra ហើយ ត្បិតអីផ្ទុះបទស្ទើរតែទាំងអស់បែបនេះនោះ។
ផ្អែកលើផេក Galaxy Navatra ក៏បានបង្ហាញពីចំនួនអ្នកចូល views បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដងគ្រប់បទចម្រៀង ដែលបានចេញក្នុងអាលប៊ុមចូលឆ្នាំនេះ ដែលចំនួននេះមានការទទួលលើសការរំពឹងទុក។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើនអ្នកបានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរព្រមទាំងបង្ហាញការពេញចិត្តជាខ្លាំង។
លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុតសម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra ក៏នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែមទៀតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]