រាជធានីភ្នំពេញ៖ ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ បានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាលនៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ ដែលមានកម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គមដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រុម Green Terrance ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងចំណោមក្រុមសហគ្រិនសង្គមចំនួនប្រាំមួយក្រុម ដែលស្ថិតក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark ដែលផ្ដោតលើដំណោះស្រាយសង្គម និងគំនិតអាជីវកម្មផ្នែកបរិស្ថានជាពិសេសគឺបញ្ហាផ្លាស្ទិកប្រើបានតែមួយដង។ Green Terrace បង្កើតឡើងដើម្បី ផ្តល់ជាសេវាកម្មរៀបចំសួនបន្លែតាមផ្ទះ ដែលមានផ្តល់ជាគ្រាប់ពូជ សំភារៈ និងការរៀបចំរចនាតាមតម្រូវការរបស់អតិថិជន។
ក្រុមទាំង៦ ក្រុមបានចំណាយពេល ៣ ខែ ធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្ដុះបណ្ដាលពី Impact Hub ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេមុនពេលវគ្គជម្រុះចុងក្រោយនៅថ្ងៃសុក្រ ទី២៩ ខែមករា។
សហស្ថាបនិកនៃ Green Terrace ឈ្មោះ ឈូន វីរៈរដ្ឋា បាននិយាយថា៖
ក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark (បរិស្ថាន) មានគំនិតអាជីវកម្មល្អៗចំនួនប្រាំមួយ ដើម្បីកំណត់ឥទ្ធិពលប៉ះពាល់លើបរិស្ថាន រួមមាន៖
- Et-Jay ដែលជាកម្មវិធីទូរស័ព្ទ app ដែលអាចឲ្យអ្នកប្រើប្រាស់អាចលក់វត្ថុ ដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួល
និងជំរុញការប្រមូលដបប្លាស្ទិក កំប៉ុងអាលុយមីញ៉ូម
និងវត្ថុដែលអាចកែច្នៃឡើងវិញបានផ្សេងទៀតផងដែរ។
- Bamboo Eco
ផ្តល់ជាផលិតផលធ្វើពីឬស្សី ដែលគាំទ្រដល់កសិករដែលជាអ្នកផលិត
ជំនួសឲ្យផលិតផលប្លាស្ទិកដែលប្រើបានតែមួយដងដូច ជាដបឬកែវទឹកជាដើម។
- BestInBox ដែលជាវេបសាយជួយកាត់បន្ថយកាកសំណល់វេចខ្ចប់អាហារ
តាមរយៈសំភារៈវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកញ្ចប់គ្រឿងផ្សំម្ហូបដែលអ្នកចង់ចំអិនជាមួយការរៀបចំវេចខ្ចប់សម
និងបរិមាណដែលអ្នកត្រូវការរួចជាស្រេច។
- Xpanz ជាក្រុមយុវជន ដែលលៃលកដោះស្រាយកាកសំណល់ពីឧស្សាហកម្មកាត់ដេរ
តាមរយៈការកែច្នៃសំណល់ក្រណាត់ ឬ សម្លៀកបំពាក់ ចាស់ឲ្យចេញជាផលិតផលសម្រេចថ្មីៗ
- Mart Veckchob ដែលជាសេវាប្រើប្រាស់កញ្ចប់ដែលអាចប្រើឡើងវិញបាន
ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់នៅក្នុងសេវាកម្មចែកចាយអាហារ។
អ្នកនាង Melanie Mossard នាយកនៃសហគ្រិនភាព និងនវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និងគាំទ្រដល់គំនិតផ្ដួចផ្ដើមថា៖
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈប្រចាំក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]