កេនយ៉ា៖ ដោយប្រើភាពប៉ិនប្រសប់ និងជំនាញវិស្វកម្មរបស់នាង Nzambi Matee បានរកឃើញវិធីមួយដើម្បីជួយបរិស្ថាន គឺបំលែងកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈសំណង់។
នៅឆ្នាំ២០១៧ Matee បានបើករោងចក្រមួយនៅរដ្ធធានី Nairobi ឈ្មោះថា Gjenge Makers ដែលកម្មករយកកាកសំណល់ប្លាស្ទិកលាយជាមួយដីខ្សាច់ហើយកំដៅវាឡើង ចុងក្រោយវាក៏បានចេញជាឥដ្ឋដែលរឹងខ្លាំងជាងបេតុងរហូតដល់៥ទៅ៧ដង។ កញ្ញា Matee បានប្រាប់ Reuters ថា រោងចក្ររបស់នាងរទទួលយកកាកសំណល់ដែលកន្លែងផ្សេងទៀតមិនអាចកែច្នៃឡើងវិញបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥដ្ឋទាំងនោះត្រូវបានធ្វើពីផ្លាស្ទិចដែលបានមកពីដបទឹកដោះគោ ដបសាប៊ូកក់សក់ ថង់គ្រាប់ធញ្ញជាតិ ថង់សាំងវិច ធុង និងខ្សែពួរ។ ជារៀងរាល់ថ្ងៃ រោងចក្រ Gjenge Makers ផលិតឥដ្ឋប្រហែល១៥០០ឥដ្ឋ មានទំហំនិងពណ៌ខុសៗគ្នា។ Matee គឺជាវិស្វករវត្ថុធាតុម្នាក់ ហើយនាងបានរចនាម៉ាស៊ីនរបស់រោងចក្រនេះ ដោយសារតែនាងដឹងថាមិនអាចរង់ចាំជំនួយណាមួយបាន ព្រោះគ្មានក្រុមមន្ត្រីរដ្ឋាភិបាលណាមួយអើពើពីរឿងការបំពុលប្លាស្ទិចសោះ។ នាងបានប្រាប់ Reuters ថា «ខ្ញុំធុញទ្រាន់នឹងរង់ចាំ»។
ចាប់តាំងពីបើកមក រោងចក្រ Gjenge Makers បានកែច្នៃកាកសំណល់ប្លាស្ទិកចំនួន២០តោន ហើយ Matee គ្រោងនឹងបន្ថែមខ្សែសង្វាក់ផលិតកម្មធំជាងមុន ដែលនឹងអនុញ្ញាតឱ្យរោងចក្រផលិតបានបីដងនៃការផលិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]