ថៃ៖ នៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន របស់អតីតតារាសម្តែងស្រី Ploy Chermarn កំពុងតែទទួលបានការផ្ទុះចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបភាពប៉ុន្មានសន្លឹក ដែលអតីតតារាស្រីរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម។

ជាថ្មីម្តងទៀត យោងទៅតាមរូបថតប៉ុន្មានប៉ុស្តិ៍ បានបង្កឲ្យអ្នកតាមដានរបស់នាង មានការស៊ីអារម្មណ៍ជាខ្លាំង ជាក់ស្តែង Ploy បានលេងខ្លួនគួរឲ្យទាក់ទាញ ជាមួយឈុតប៊ីគីនីពណ៌ផ្កាឈូក បង្អួតរាង និងសាច់ស្បែកសម្បុរស្រអែម យ៉ាងពេញទំហឹង ក្នុងអាងទឹក ជាមួយការលេងទឹកមុខទៀតផងនោះ បានធ្វើឲ្យរូបនាងកាន់តែលេចធ្លោមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបង្ហាញរូបភាពនោះដែរ អតីតតារាស្រីវ័យ ៣៨ ឆ្នាំ នៅតែជាទីក្រសែភ្នែករបស់មហាជន ថ្វីត្បិតរូបនាងបានលាឈប់ពីសិល្បៈហើយក្តី ក៏ប្រជាប្រិយភាពរបស់នាង មិនថមថយឡើយ ជាពិសេសនោះរាងដ៏ស្តង់ដារបស់នាង ត្រូវបានមហាជនលើកមកកោតសរសើរជារឿយៗ ទោះបីវ័យកាន់តែជ្រេក៏ពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]