បរទេស៖  Selena Gomez គឺជាតារាចម្រៀងប៉ុបដ៏ល្បីម្នាក់ដែលមានសញ្ជាតិអាមេរិកមួយរូបដែល ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រទាប់បេះដូងយុវវ័យជាច្រើនរូបផងដែរ។

ជាការពិតតារាស្រីរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈកាលប្រមាណជាជាង១០ឆ្នាំមកហើយ ដោយទទួលភាពជោគជ័យខ្លាំង ដែលធ្វើឲ្យនាងអាចកើបលុយរាប់រយលានពីការច្រៀង ផ្សាយពាណិជ្ជកម្ម ថតខ្សែភាពយន្តជាដើម ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យម្ចាស់បទ   «Lose You To Love Me» រូបនេះមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យនាពេលកន្លងមកនោះគឺសង្សារដែលខ្លួនស្រលាញ់ខ្លាំងជាងគេម្នាក់។ រឿងដ៏ជូរចត់នេះទើបតែកន្លងហួសប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែមើលទៅអារម្មណ៍ផ្លូវចិត្តនាងហាក់បីដូចជាមានសភាពធូរស្រាលច្រើនខ្លាំងនិង រឹងមាំជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះ Selena Gomez ហាក់បីដូចសប្បាយចិត្តនឹងខ្លួនឯងវិញហើយ ដោយឃើញថា តារាស្រីរូបនេះបានលេងម៉ូតសក់ពណ៍ចម្រុះពណ៍ជាច្រើន ដោយមានពណ៍ផ្កាឈូក ទឹកក្រូច ខៀវ ស្វាយផង ដែលកន្លងមកទស្សនិកមិនដែលឃើញដូច្នេះសោះឡើយ គឺភាគច្រើនឃើញតែនិយមស្ទីលពណ៍ប្រចាំត្រកូលរបស់នាង គឺពណ៍ត្នោតនិង ខ្មៅផងដែរ។ ក្រៅពីនេះនេះ តារារូបនេះក៏មានអាវពណ៍ខៀវនិង អាវម៉ាកLV ខាងក្រៅយ៉ាងហុឺហារមួយទំហឹងតែម្តង។

ចំណែកហ្វេនៗវិញ ក៏មានការភ្ញាក់ផ្អើលនឹងម៉ូតសក់ចម្រុះពណ៍នេះដែរ ដោយកន្លងមកកម្រនឹងឃើញ Selena Gomez លេងពណ៍ណាស់ ភាគច្រើនគឺមានពណ៍ខ្មៅនិង ពណ៍ត្នោតប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  Selena Gomez
  Selena Gomez
  Selena Gomez
  Selena Gomez ម៉ូតសក់ថ្មី
  Selena Gomez ម៉ូតសក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]