ភ្នំពេញ៖ រឿងរ៉ាវ កក្រើកទាក់ទងនិងការធ្វើឲ្យប៉ះពាល់ទៅនិងអត្តសញ្ញាណជាតិខ្មែរ ពីសំណាក់បុគ្គលមួយចំនួនដែលបានធ្វើឲ្យមហាជនខ្មែរ ជាពិសេសប្រជាជនខ្មែររាប់លាននាក់ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើពួកគេ រហូតដល់មានចំណាត់ការពីសំណាក់សមត្ថកិច្ច ក៏ដូចជា ការអន្តរាគមន៍ ដោយបានចាត់វិធានការតាមផ្លួវច្បាប់ ក្នុងការចាប់ឃាត់ខ្លួន និងយកណែនាំអប់រំ ស្របតាមនីតិរដ្ឋដែលជាច្បាប់រួមរបស់ប្រទេសផងដែរ។
យ៉ាងណាមិញ ហេតុការណ៍ ២រឿង ដែលបានធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងជាពិសេសគាប់ជួនប៉ះចំថ្ងៃដែលកើតមានឡើងជាមួយគ្នា ហើយដែលមហាជនខ្មែរនៅតែចងចាំមិនអាចបំភ្លេចបានផងដែរនោះ ហើយអ្វីដែលជាពិសេសគឺត្រូវបានលោក អាចារ្យធំ លើកមកនិយាយផងដែរនោះរួមមាន រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុគ្គលទី១: ចំបុីខ្មៅ ·


បងប្អូនប្រហែលជាចាំបាននៅព្រឹត្តការណ៍ ថ្ងៃនេះកាលពី ២ឆ្នាំមុន ០៥ កុម្ភ: ២០១៩ បុគ្គល ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប្រមាថជាតិខ្មែរដ៏ឧត្តម។
បុគ្គលទី២៖ ក្រុមបងៗលក់ឡេ ដែលថតរឿងទុំទាវឆ្នាំ២០២១


នៅថ្ងៃខែឆ្នាំដដែលនេះ ពោលគឺនៅថ្ងៃទី ០៥ កុម្ភៈ ២០២១ នេះ ក្រុមផលិតរឿង ទុំទាវ ២០២១ បានបំផ្លាញ បំពុលសង្គម ដែលមានចេតនាប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា(បាវចនាជាតិ) ស្នាដៃអក្សរសិល្ប៍ជាតិ វប្បធម៌ ប្រពៃណីជាតិ ទាំងនេះ អាចមានវាសនាដូចបុគ្គលចំប៉ីខ្មៅដែរឬទេ?៕
ចង់ដឹងឲ្យកាន់តែលម្អិត សូមចូលរួមទស្សនារូបភាព និងសម្រង់ពាក្យសម្តីរបស់លោកអាចារ្យធំ ទាក់ទងទៅនិងរឿងរបស់បុគ្គលទាំងពីរនាក់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]