ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គឺបានប្រទះឃើញ លោក តាំង គីមហេង អតីតម្ចាស់ផលិតកម្ម KH Promotion ដែលជាផលិតកម្មដ៏ល្បីខ្លាំងកំឡុងឆ្នាំ៩០ ដោយនៅពេលនេះលោកធ្លាក់ខ្លួនទៅជាអ្នកលក់ពុទ្រា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទៅវិញ។
ដោយឡែក អតីតម្ចាស់ផលិតកម្មរូបនេះ បានបង្ហោះពីរូបភាពពុទ្រាដែលលោកត្រូវលក់និង ដឹកឲ្យផ្ទាល់ទៀតផង ដោយ Live ជាវីដេអូ នៅក្នុងបណ្តាញសង្គមហ្វេស ដើម្បីលក់ផលិតផលខ្លួន បន្ថែមដោយលោកបានសរសេរខ្លីនៅក្នុងបណ្តាញសង្គមថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះលោក បានបន្ថែមថា អតីតកាលលោកជាអ្វីក៏ដោយក៏មិនសំខាន់ដែរ តែរឿងបច្ចុប្បន្នទេ ទើបជារឿងត្រូវគិត ព្រោះជីវិតត្រូវការរស់តទៅមុខទៀត។ ក្រៅពីនេះលោកបន្តថា ពីមុនជាអ្វី ស្រេចលើបងប្អូនគិត តែ គឹមហេង ពេលនេះ គឺជាអ្នកលក់ពុទ្រា។
ចំណែកមហាជនវិញ ក៏សម្តែងការអាណិតដល់ លោក តាំង គីមហេង ផងដែរដែលធ្លាក់ខ្លួនបែបនេះ ដោយពួកគេក៏បានជួយទិញពុទ្រាមួយចំនួនផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]