បរទេស៖ ថ្ងៃនេះក្រុមហ៊ុន Xiaomi បានបង្ហាញនូវគំនិតរចនាស្មាតហ្វូនថ្មីមួយដែលមានអេក្រង់កោងស្អាតអស្ចារ្យ។ ឧបករណ៍នេះរចនាឡើងពីជំនាញដែល Xiaomi ទទួលបានពីគំនិតរចនារបស់ Mi Mix Alpha ហើយវាមានលក្ខណៈពិសេសគឺអេក្រង់បង្ហាញទឹកជ្រោះរាងបួនជ្រុង (quad-curved Waterfall Display) ដែលព័ទ្ធជុំវិញគែមស្មាតហ្វូនទាំងមូល មើលទៅឡួយណាស់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុន Xiaomi ក៏បានចែករំលែករូបភាព teaser សម្រាប់គំនិតរចនាអេក្រង់ Waterfall Display ។ នេះបើយោងតាមរូបភាព ឧបករណ៍នេះមានការរចនាពិសេសបែប unibody ទាំងស្រុង ដែលមិនមានរន្ធដោតអ្វីទាំងអស់។ អេក្រង់ច្នៃប្រឌិតថ្មីកោងនៅកម្រិតមុំ៨៨ដីក្រលើគែម ហើយក្រុមហ៊ុន Xiaomi អះអាងថាខ្លួនប្រើបច្ចេកវិទ្យាជឿនលឿនឈានមុខគេសម្រាប់កញ្ចក់កោង និងបច្ចេកវិទ្យា laminating។

រូបភាព
Twitter

ក្រុមហ៊ុនបានបង្ហាញឧបករណ៍ចុងក្រោយនេះនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គមចិន Weibo។ ដូចដែលអ្នកអាចឃើញនៅក្នុងវីដេអូខាងក្រោម ឧបករណ៍គំនិតថ្មីមិនមានរន្ធដោត មិនមានប៊ូតុងអ្វីទាំងអស់។ ផ្ទុយទៅវិញ អេក្រង់បង្ហាញរបស់ឧបករណ៍នេះដែលមានរាងកោងបានស្រោបជុំវិញគែមទាំងបួនតែម្តង ដែលផ្តល់ឱ្យស្មាតហ្វូននេះនូវរូបរាងបែបអនាគត៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]