កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តអ្នកគាំទ្រចម្រៀង k-pop ជ្រាបរួចមកហើយថា រាល់ចម្រៀងរបស់កូរ៉េខាងត្បូង ត្រូវបានទទួលស្គាល់ពីអ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោក។

គ្រប់ៗគ្នា បានដឹងរួចហើយថា តារាកូរ៉េទាំងនោះ សុទ្ធតែមានរូបសម្រស់ស្អាតៗ ដែលពោរពេញដោយសមត្ថភាព និង ទេពកោសល្យ អមជាមួយការច្នៃប្រឌិត​ និង ការរកអ្វីដែលថ្មីជូនហ្វេនៗ អ្នកគាំទ្រមិនឱ្យខកបំណងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាចម្រៀងបែបស៊ីអារម្មណ៍របស់តារាចម្រៀងទាំងនោះ៖

១. FTSISLAND - Severely

បទ FTSISLAND - Severely

ដោយមិនអាចទ្រាំបានជាមួយការបាត់បង់សង្សាររបស់គាត់បាន Lee Hong Ki ដើរចេញពីព្រះវិហារដែលរៀបចំបុណ្យសពរបស់នាង ស្រាប់តែឃើញខ្លួនឯងឈរនៅមុខមិត្តស្រីរបស់ខ្លួន។

ដោយមានការភាន់ច្រឡំ នៅពេលក្រោយគាត់យល់ថា គាត់ស្ថិតនៅក្នុងពេលវេលាមួយដែលអាចប្រើឱកាសជួយសង្រ្គោះសង្សាររបស់គាត់។ Lee Hong Ki បាននាំអ្នកទស្សនាឱ្យចូលទៅក្នុងដំណើរនៃអារម្មណ៍មួយ នៅពេលដែលគាត់ចំណាយជាច្រើនថ្ងៃដើម្បីព្យាយាមតាមអ្វីដែលគាត់ធ្វើបាន ការពារនាងពីការស្លាប់។

២៖ 2AM - You Wouldn't Answer My Calls

2AM - You Wouldn't Answer My Calls

៣៖ BTS - Epiphany

BTS - Epiphany 

៤៖ Monsta X - Dramarama + Find You

Monsta X - Dramarama

Monsta X ច្បាស់ណាស់គឺជាអ្នកនាំមុខខាងផ្នែកវីដេអូតន្ត្រីបែបប្រយុទ្ធ ហើយពេលនេះ ពួកគេបានផ្តល់នូវតន្ត្រីចម្រៀងដែលមានលក្ខណៈរួមទាំងការឈុតប្រយុទ្ធ និង បែបអារម្មណ៍សង់ទីម៉ង់មនោសញ្ចេតនា។

Monsta X - Find You

៥៖ IU- I and You + Above the time 

IU- I and You 
IU- Above the Time

ក្នុងនាមជាសិល្បករ​ តារាចម្រៀងជាងមួយទសវត្ស IU ក៏បានបញ្ចេញបទចម្រៀងបែបមនោសសញ្ចេតនានៅក្នុងបទ You & I ដែលនាងបានសាងនូវម៉ាស៊ីនពេលវេលា ក្នុងក្តីសង្ឃឹមដើម្បីរួបរួមស្នេហាជាមួមនុស្សជាទីស្រលាញ់ ដែលជាប់នៅក្នុងវេទមន្តដេក។ ប៉ុន្មានឆ្នាំក្រោយមកទៀត IU ក៏បានបញ្ចេញវីដេអូចម្រៀងមួយបទទៀត Above The Time ដែលនាងតែងតែតាមដានដៃគូរបស់នាងគ្រប់ពេលវេលា រហូតទាល់តែ ចុងក្រោយ អ្នកទាំងពីរបានរួមរស់ជាមួយគ្នា។ វាបានជារំភើបញាប់ញ័រស៊ីអារម្មណ៍មែនទែន ដែលបានឃើញ IU និង Lee Hyun Woo បានជួបគ្នាវិញក្នុងវីដេអូចម្រៀងនេះ។

៦៖ INFINITE's Sunggyu - 60 Seconds

INFINITE's Sunggyu - 60 Seconds

យើងច្រើនតែប្រើឃ្លាថា“ រំកិលរំអិលរំជួលចិត្ត” ប៉ុន្តែឥឡូវនេះ Sunggyu បានធ្វើតាមពាក្យនេះ។ មួយសន្ទុះបន្ទាប់ពីដាក់ភ្នែកលើCrush របស់គាត់ភ្លាម គាត់ធ្វើដំណើរទៅអនាគតដែលមានរយៈពេល ៦០ វិនាទី។ ក្នុងរយៈពេលខ្លីនេះគាត់រៀនអំពីទំនាក់ទំនងសក្តានុពលរបស់គាត់ជាមួយCrush របស់គាត់ យ៉ាងលម្អិត។ នៅពេលគាត់ត្រឡប់មកវិញវាអាស្រ័យលើគាត់ក្នុងការសម្រេចថាតើគាត់ចង់ឆ្លងកាត់វាឬអត់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]