ព្រះសីហនុ៖ ធ្ងន់បន្តិចហើយ នៅលើស្មាយុវតីវ័យ ២៨ឆ្នាំម្នាក់ ក្នុងការរ៉ាប់រងបំណុលធនាគារ ដើម្បីជួយឲ្យឪពុកម្តាយគាត់រស់នៅក្នុងផ្ទះដែលមានសុវត្ថិភាព ដោយមិនមានបញ្ហាទឹកជន់លិចផ្ទះនារដូវភ្លៀងម្តងៗ គ្រួសារនាងបានយកប្លង់ផ្ទះបញ្ចាំនៅធនាគារ ដើម្បីយកលុយមកចាក់ដីផ្ទះឲ្យខ្ពស់ អស់ប្រមាណជាងមួយម៉ឺនដុល្លារ។ 

បំណុលនេះ បានក្លាយជាបន្ទុកទទួលខុសត្រូវ របស់ យុវតី ជា​ កញ្ញា វ័យ ២៨ឆ្នាំ ដែលរស់នៅ សង្កាត់ ១ នៃខេត្តព្រះសីហនុ ដែលធ្វើការនៅហាងសាឡនមួយ ដើម្បីឲ្យមានកម្លាំងធ្វើការស្វាហាប់ និងទប់ទល់ភាពងងុយគេងធ្វើការបន្ថែមម៉ោងពេលយប់ យុវតី ជា កញ្ញា តែងតែទិញភេសជ្ជៈ M-150 ញ៉ាំជារៀងរាល់ថ្ងៃ នៅថ្ងៃមួយដែលនាងបានទិញតូបលក់ចាប់ហួយនៅផ្សារ ហើយរៀបនឹងដើរចេញដល់ក្រៅផ្សារ នាងក៏បើកគម្របដប M-150 ញ៉ាំ ស្រាប់តែឃើញគម្របដបប្លែកមានលេខច្រើន នាងអរភើតពោះ ព្រោះមិនដឹងជាឈ្នះប្រាក់ប៉ុន្មាន ហើយឈ្នះមែនឬអត់? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មើលឃើញតែលេខសូន្យច្រើន មើលមិនច្បាស់ ហើយចង់ប្រាកដចិត្តថាឈ្នះពិតមែនឬអត់ យុវតី ជា​ កញ្ញា ក៏រត់ត្រឡប់ទៅតូបអ្នកលក់វិញ ដើម្បីឲ្យម្ចាស់តូបជួយពិនិត្យមើល ម្ចាស់តូបម្តងប្រាប់ថា ឈ្នះ ៥០ម៉ឺន ម្តងទៀតប្រាប់ថា ៥លាន ប៉ុន្តែការពិតនាងបានឈ្នះដល់ទៅ ៥០លានរៀល នៅពេលដែលទូរស័ព្ទទៅសួរបញ្ជាក់ពីក្រុមហ៊ុន។

អ្នកឈ្នះរង្វាន់

ទឹកប្រាក់ឈ្នះ ៥០ លានរៀល ពី M-150 ជាចំនួនលុយដែលធ្វើឲ្យ កញ្ញា ត្រេកអរឡើងនិយាយលែងចេញ បីដូចជា M-150 បានសង្គ្រោះនាងដោយយកភ្នំបំណុលមួយដែលនាងខំប្រឹងទូល ចេញពីលើខ្លួននាង។

យុវតីកតញ្ញូវ័យក្មេងរូបនេះ បញ្ជាក់ថា ទឹកប្រាក់ឈ្នះមួយចំណែកធំ នាងយកទៅសងធនាគារ និងសល់បន្តិចបន្តួច នាងយកទុកបង្កើតមុខរបរតូចមួយដែលនាងចង់ធ្វើ ហើយនាងពិតជារំភើប និងមិនធ្លាប់ស្រមៃសោះថានាងមានសំណាងឈ្នះរង្វាន់ធំរបស់ M-150 បែបនេះ។ កុំភ្លេចពិសារភេសជ្ជៈ M-150 មិនត្រឹមតែអាចបំបាត់ការស្រេកទឹក បង្កើនកម្លាំងភា្លមៗ និង ថែមទាំងផ្លាស់ប្តូរជីវិត ដោយឈ្នះរង្វាន់ប្រាក់លានភ្លាមៗ។ 

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាង ឈ្នះប្រាក់លានភ្លាមៗ ជូនដល់អតិថិជន ក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ថ្វេដង ពីរង្វាន់សរុប ១០,០០០,០០០,០០០ រៀល (មួយម៉ឺនលានរៀល) រហូតដល់ ២៥,០០០,០០០,០០០ រៀល (ម្ភៃប្រាំម៉ឺនលានរៀល) M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥលូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់៕ 

វីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]