ភ្នំពេញ៖ កាលពីថ្មីៗនេះ Vlogger វ័យក្មេងដែលពោពេញដោយសមត្ថភាពទេពកោសល្យលោក P-Troll បានបញ្ចេញវីដេអូឃ្លីបរឿងខ្លីរបស់ខ្លួន ដែលមានចំណងជើងថា “សង្សារសន្តិសុខ វគ្គ២” ដែលធ្វើឲ្យហ្វេនៗជាច្រើន ជក់ចិត្តចូលទស្សនាមិនតិចពាន់នាក់នោះទេ។

ក្នុងនោះដែរ ផ្អែកតាមរយៈវីដេអូរឿងខ្លីនេះដែរ បានបង្ហាញពីជីវិតស្នេហាខុសវណ្ណៈរវាងតួអង្គប្រុសត្រឹមជា សន្តិសុខ ឯចំណែកតួស្រីជាកូនស្រីអ្នកមាន។ ក៏ប៉ុន្តែក្តីស្នេហ៍រវាងអ្នកទាំងពីរបែរជាត្រូវបំបែកពីម្តាយខាងស្រី ដោយសារតែពួកគេទាំងពីរមិនសាកសមជាគូនឹងគ្នានោះទេ។
យ៉ាងណាមិញ សម្រាប់រឿងខ្លីបែបអប់រំនេះដែរ បានធ្វើឲ្យហ្វេនៗជាច្រើនរបស់ P-Troll បានបង្ហាញអារម្មណ៍ថារឿងនេះពិតជាល្អមើល ហើយថែមទាំងបង្កប់ន័យអប់រំ និងមានលាយឡំឈុតកម្សត់ដែលធ្វើឲ្យពួកគេស្ទើរតែទប់ទឹកភ្នែកតាមមិនជាប់នោះទេ។


ម៉្យាងវិញទៀត នៅក្នុងរឿង សង្សារសន្តិសុខ វគ្គ២ នេះដែរ មិនត្រឹមតែជារឿងបែបអប់រំល្អមើលនោះទេ ហើយថែមទាំងភ្ជាប់ជាមួយនឹងការបង្ហាញផលិតផលដ៏ល្អ និងគួរឲ្យជឿទុកចិត្តសម្រាប់ស្បែកមុខ ដែលតួប្រុសសុខចិត្តលះបង់ ទិញផលិតផលថែសម្រស់ឲ្យតូស្រីដើម្បីជាកាដូអនុស្សាវរីយ៍ នោះគឺផលិតផល DR.TIARA ដែលជាផលិតផលផលិតសុទ្ធពីប្រទេសកូរ៉េ មានដូចជាហ្វូមលាងមុខ Sunscreen, Toner សម្រាប់ជូតសម្អាតស្បែកមុខ និងឡេចិញ្ចឹមស្បែកមុខ ស្របតាមការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ អំពីស្ថានភាពស្បែក អាកាសធាតុ និងការរស់នៅ នៅក្នុងប្រទេសកម្ពុជាផ្ទាល់ អមជាមួយបច្ចេកវិជ្ជាទំនើបពីប្រទេសកូរ៉េ ដែលបង្កើតឡើងអមជាមួយសមត្ថភាពពិសេស៣រួមគ្នា ដែលជួយក្នុងការព្យាបាល ការពារ និងចិញ្ចឹម កោសិការស្បែកឲ្យមានសុខភាពល្អ ៕

ចង់ដឹងថា រឿងខ្លី សង្សារសន្តិសុខ វគ្គ២ ល្អមើល និងមានបង្ហាញផលិតផល DR.TIARA បែបណាខ្លះនោះ តោះទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]