ថៃ៖ ទោះបីជាលោក New Wongsakorn បានក្លាយជា​តារាសម្តែងឯករាជ្យយ៉ាងណាក្តី តារាសម្តែងប្រុសរូបនេះនៅតែទទួលបានប្រជាប្រិយភាព និងតែងតែបង្ហាញមុខកញ្ចក់អេក្រង់តាមកញ្ចក់ទូរទស្សន៍ស្ទើរតែរៀងរាល់ថ្ងៃ ថែមទាំងបានចូលរួមព្រឹត្តិការណ៍នានាជាច្រើនផងដែរ។

យ៉ាងណាមិញ ចាប់តាំងមានជំងឺឆ្លងកូវីដ​១៩ ពេញមួយឆ្នាំក្នុង ២០២០នេះ តារាប្រុសរូបនេះ​ បានបង្ហើបប្រាប់ថា បានធ្វើឲ្យរូបលោក មិនសូវមានការងារ បាត់បង់ប្រាក់ចំណូលមួយចំនួនធំ អាចនិយាយបាន គ្មានការងាររហូតមកដល់នេះ បានជះឥទ្ធិពលអាក្រក់ជាខ្លាំង ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះរូបលោកបានបន្ថែមទៀតថា ក្នុងកំឡុងពេលនេះ បានសម្រេចចិត្តលក់ម៉ូតូជាទីស្រលាញ់ទាំង ៤ ក្នុងពេលតែមួយ ព្រោះទុកចោលដដែល មិនដែលជិះផង។ ក្នុងនោះតារារូបនេះ បានលើកឡើង មានអារម្មណ៍ស្តាយដែរ ព្រោះម៉ូតូខ្លះ ទិញមិនទាន់់បានមួយឆ្នាំផង ក៏ប៉ុន្តែលោកគិតថាមិនសូវបានប្រើទេ ប្រសិនបើលក់ហើយប្តូរទៅជាលុយប្រើប្រាស់ ដើម្បីធ្វើអ្វីផ្សេងទៀត ក្នុងយើងខ្វះខាតនេះ វាប្រសើរជាង។

តួយ៉ាង រហូតមកដល់បច្ចុប្បន្ន ជំងឺរាតត្បាតសកលនេះ នៅតែបន្តរីកពាលពេញពិភពលោក ជាក់ស្តែងកាលពីថ្មីៗនេះ នៅប្រទេសថៃ ទទួលការវាយលុកនៃរលកទី​ ២ នៃជំងឺមួយនេះ បានប៉ពាល់យ៉ាងខ្លាំង ទៅដល់គ្រប់អាជីពរបស់ប្រជាពលរដ្ឋជនជាតិថៃ រួមទាំងតារាប្រុសរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

New Wongsakorn
New Wongsakorn
New Wongsakorn
New Wongsakorn និងម៉ូតូរបស់លោក
New Wongsakorn និងម៉ូតូរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]