កូរ៉េខាងត្បូង៖ កាលប៉ុន្មានថ្ងៃមុននេះ សារព័ត៍មាន Hankook Ilbo​ បានរាយការណ៍នៅថ្ងៃទី ៥ កុម្ភៈនេះ ថា តារាសម្តែងស្រីដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង អ្នកនាង Kim Bokyung បានទទួលអនិច្ចកម្មហើយ បន្ទាប់ពីបានប្រយុទ្ធជាមួយជំងឺមហារីក អស់រយៈពេល ១១ឆ្នាំមកហើយ ដោយមានអាយុ ៤៤ ឆ្នាំហើយគិតមកទល់ថ្ងៃស្លាប់នេះ។

តារាសម្តែងស្រីរូបនេះ បានស្លាប់នៅថ្ងៃទី២ ខែកុម្ភៈ និង ពិធីបុណ្យសពត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៥ ខែ កុម្ភៈ នេះបើយោងទៅតាមប្រភពរបស់ក្រុមគ្រួសាររបស់អ្នកនាង Kim Bokyung

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្នាដៃដែលស្ងប់ស្ងែង និង សំខាន់ៗ របស់នាង មានដូចជា៖ ខ្សែភាពយន្តរឿង Friend និង កេរ្តិ៍ឈ្មោះរបស់នាងក៏កាន់តែល្បីបន្ទាប់ពីមានវត្តមាននៅក្នុងរឿងរបស់ Jin Sook ដែលជាតារាចម្រៀងក្រុម Rainbow និង មានខ្សែភាពយន្តផ្សេងទៀតដូចជា៖ RU Ready? , Sword in the Moon , My Little Bride, Blue Sky ,  Epitah , Paju និង រឿង The Day He Arrives និង វណ្ណកម្មសមិទ្ធផលផ្សេងៗជាច្រើនទៀត នៅលើវិថីសិល្បៈ។

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង Kim Bokyung
អ្នកនាង Kim Bokyung
អ្នកនាង Kim Bokyung
អ្នកនាង Kim Bokyung
អ្នកនាង Kim Bokyung
អ្នកនាង Kim Bokyung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]