កម្សាន្ត៖ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គឺជាថ្ងៃដ៏វិសេសវិសាលសម្រាប់អតីតបវរកញ្ញា Miss Grand Cambodia ២០១៨ ឌី លីកា ដែលកញ្ញា និង អនាគតស្វាមី បានចាប់ដៃចូលរោងការកសាងអនាគតជាមួយគ្នា។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលលាន់មាត់សរសើរមិនបានគ្រប់គ្នាៗ នោះគឺ ពិធីមង្គលការនេះ គឺសម្បូរទៅដោយស្រីស្អាតជាអ្នកកំដរកូនក្រមុំ ដែលជាបវរកញ្ញាឯកបច្ចុប្បន្នផង ដែលនឹងត្រូវទៅតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវីធី Miss Grand International នៅប្រទេសថៃផងនោះ គឺ កញ្ញា លីវ ជីលី និង ពិសេសជាងនោះទៅទៀតនោះ គឺមានវត្តមានរបស់ អតីតបវរកញ្ញាឯកលំដាប់លេខមួយនោះគឺ កញ្ញា សេង រដ្ឋា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ គ្រាន់តែអ្នកគាំទ្របានឃើញ អាយដលទាំងពីរមានវត្តមាននៅក្នុងកម្មវិធីនោះ ពិតជាធ្វើឱ្យពិធីមង្គលការបវរកញ្ញារូបនេះ រឹតតែអធិកអធមថែមទៀត មើលទៅទាំងកូនក្រមុំកូនកម្លោះស្រស់ស្អាតទាំងទ្វេ អមជាអ្នកកំដរដ៏ស្រស់សោភាទាំងពីរទៀតនោះ កាន់តែអែមតែម្តង។
គួររំលឹកផងដែរថា នេះជាលើកទីមួយហើយដែលអ្នកគាំទ្របានឃើញបវរកញ្ញាឯកចូលរួមជាអ្នកកំដរ ក្នុងពិធីមង្គលការបែបនេះ ពិតជាស្រស់សោភា មិនសរសើរមិនបានឡើយ៕
បើចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]