ភ្នំពេញ៖ មិនខុសពីអ្វីដែលមនុស្សគ្រប់គ្នាបានស្គាល់អំពីចក្រវាឡប្លែកគេ វឌ្ឍនៈ កាពីតាល ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ផ្សារទំនើបរបស់អគារដ៏ធំនេះតែងនាំយកមកនូវអ្វីថ្មី ហើយប្លែកជូនដល់អតិថិជនរបស់ខ្លួន។ ក្រៅពីម៉ាកសញ្ញាលំដាប់ពិភពលោកជាច្រើនដែលអាចរកបានតែនៅក្នុងផ្សារប្រណីតភាពមួយនេះ វឌ្ឍនៈ កាពីតាល បាននាំយកបទពិសោធន៍ថ្មី និងនាំមុខគេគឺបទពិសោធន៍ជាវទំនិញដល់យប់អាធ្រាតដែលមិនធ្លាប់មាននៅកម្ពុជា។​ កាលពីយប់ថ្ងៃសុក្រកន្លងទៅ វឌ្ឍនៈ កាពីតាល ជាថ្មីម្តងទៀតបានរៀបចំកម្មវិធីជាវទំនិញរហូតដល់ម៉ោង ១១:៣០យប់ រួមជាមួយការប្រជុំតន្ត្រីពីតារាចម្រៀងល្បីៗជាច្រើន ការដើរបង្ហាញម៉ូតសម្លៀកបំពាក់រដូវកាលថ្មីចុងក្រោយពីម៉ាកលំដាប់អន្តរជាតិដូចជា Burberry, Dolce and Gabbana, Balenciaga, Polo Ralph Lauren, Jimmy Choo, Hugo Boss, Bottega Veneta, Salvatore Ferragamo, Bally ព្រមទាំងទទួលទានស្រាវីស្គី ស្រាទំពាំងបាយជូរដោយសេរី និងឥតគិតថ្លៃ ថែមទាំងការប្រកាសជាផ្លូវការស្វាគមន៍ទូតសុឆន្ទៈនៃផ្សារទំនើប វឌ្ឍនៈ កាពីតាល គឺអ្នកចម្រៀងដ៏មានប្រជាប្រិយភាពលោកនីកូ ដែលនឹងក្លាយទៅតំណាងលើវិស័យហ្វេសិនរបស់​ វឌ្ឍនៈ កាពីតាល

ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅកម្មវិធីកម្សាន្តសប្បាយ អតិថិជនក៏បានរីករាយជាមួយប្រម៉ូសិនជាច្រើនដែលរៀបចំជាពិសេសសម្រាប់ស្វាគមន៍បុណ្យចូលឆ្នាំចិន​ដូចជាការចាប់យកអាំងប៉ាវជាប័ណ្ណទឹកប្រាក់រហូតដល់ ១៦៨ដុល្លារ ភ្លាមៗសម្រាប់រាល់ការចំណាយចាប់ពី ១០០ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ ការបញ្ចុះតម្លៃបន្ថែមចំនួន ៥% រាល់ពេលទូទាត់តាមប័ណ្ណឥណទានវីសាមាសរបស់ធនាគារវឌ្ឍនៈ រឺក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៦% សម្រាប់ការទូទាត់តាមសេវាធនាគារចល័តធនាគារវឌ្ឍនៈ ព្រមទាំងការបន្ថែមជូននូវដបទឹកមួយដ៏ស្រស់ស្អាតសម្រាប់ឆ្នាំថ្មីរាល់ការចំណាយចាប់ពី ១,០០០ដុល្លារឡើងទៅក្នុងមួយវិក្កយបត្រ។ សម្រាប់ការចំណាយចាប់ពី១០០ដុល្លារ ក៏ទទួលបានឆ្នោតផ្សងសំណាងមួយសន្លឹកដើម្បីចាប់ឆ្នោតឈ្នះយករង្វាន់ធំដែលមានតម្លៃសរុបរហូតដល់ ១០០,០០០ដុល្លារ ក្នុងឱកាសអបអរខួបគម្រប់៣ឆ្នាំរបស់អគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល នៅខែឧសភាខាងមុខនេះ ហើយប្រូម៉ូសិននៅតែបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។

ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ

វឌ្ឍនៈ កាពីតាល ត្រូវបានគេស្គាល់ថាជាអគារពាណិជ្ចកម្មដ៏ប្រណីត និងជាទិសដៅទិញទំនិញម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោកនៅប្រទេសកម្ពុជាមានដូចជា Burberry, Dolce and Gabbana, Balenciaga, Jimmy Choo, Hugo Boss, Brioni, Bottega Veneta, Canali, Salvatore Ferragamo, Santoni, Stefano Ricci, Bally, Bang & Olufsen, Frette,  Poltrona Frau និង Christofle  ជាដើម៕

ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ
ការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]