ថៃ ៖ ពិតណាស់ តារាស្រីថៃ Matt Peranee ជាសិល្បការិនីថៃល្បីមួយរូប ដែលកំពុងតែទទួលបានប្រិយភាពមិនធម្មតាក្នុងរង្វង់សិល្បថៃ។ ជាក់ស្តែង តារាស្រីរូបនេះ បានបើកចំហចំណងទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយនឹង សេដ្ឋីពោះម៉ាយកូនមួយ គឺលោក Songkarn Taechanarong ។
ទន្ទឹមនឹងនេះ គេជាញឹកញយឃើញ អ្នកទាំងពីរតែងបញ្ហាភាពសិទ្ធស្នាលរបស់ខ្លួន លើបណ្តាញសង្គមនានា ដូចជា Instagram ឫ TikTok ជាដើម។ គួរបញ្ជាក់ថា ថ្មីៗនេះ គេបានប្រទះរកឃើញថា តារាស្រីថៃរូបនេះ បានបញ្ឈប់ការតាមដាន ឫ ជាភាសាអង់គ្លេសថា Unfollow បុរសម្នាក់នេះ លើគណនីផ្លូវការInstagram របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើនេះ អាចសបញ្ជាក់ថា អ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងនឹងគ្នាដែរ ឫទេ? និយាយពីបញ្ហានេះ យើងមិនអាចនិយាយអីឲ្យបានច្រើនទេ តែយើងនឹងរង់ចាំការបកស្រាយពីតារាស្រីរូបនេះ ជាមុនសិន។ តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ តារាថៃភាគច្រើន តែងតែunfollow ដៃគូរបស់ខ្លួន ពេលដែលខ្លួនចាប់ផ្តើម បែកបាក់ទំនាក់ទំនងស្នេហា៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]