ថៃ៖ បន្ទាប់ពីបានធ្វើការឃុំខ្លួនឯងអស់មួយរយៈ ក្រោយពីមានទំនាក់ទំនង ជាមួយនឹងអ្នកជំងឺកូវីដ១៩រួចហើយ តារាស្រី Taew Natapohn ក៏បានបង្ហាញនូវឈុតឆាកស្នេហាដ៏ផ្អែមល្ហែមសារជាថ្មីជាមួយនឹងគូស្នេហ៍ខ្លួននៅលើបណ្ដាញសង្គម។
ជាមួយគ្នានេះដែរ វាគឺជាឱកាសដ៏ពិសេសសម្រាប់នាង នៅក្នុងការរៀបចំពិធីខួបកំណើត គម្រប់ ៣២ ឆ្នាំ បើទោះបីជា នៅក្នុងឆ្នាំនេះ បានរៀបចំតាមបែបសាមញ្ញក៏ដោយ ប៉ុន្តែមានការចូលរួមយ៉ាងកក់ក្ដៅ ពីគូស្នេហ៍បណ្ដូលចិត្ត ថតរូបជាមួយគ្នាយ៉ាងរ៉ូមែនទិក ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត តារាស្រី Taew បានបង្ហាញពីរូបភាពដ៏ពិសេស នៅក្នុង Instagram Story ដែលជារូបភាពនៃភួងផ្កាដ៏ស្រស់ស្អាតមួយ ដែលនាងទទួលបានពីគូស្នេហ៍ ព្រមទាំងរូបភាពដ៏កក់ក្តៅដែលបានថតរួមគ្នា ជាមួយនឹងគ្រួសារ ម្តាយនិងបងស្រី ដែលអាចចាត់ទុកថា ជាពេលវេលាដ៏កក់ក្តៅមួយនៅក្នុងជីវិតរបស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]