ចិន៖ ទីភ្នាក់ងារអវកាសចិនបាននិយាយថាយានស្រាវជ្រាវ Tianwen-1 របស់ប្រទេសចិន បានបញ្ជូនរូបភាពដំបូងរបស់ភពអង្គារមក។
Tianwen-1 ដែលឈ្មោះនេះមានន័យថា «ដំណើរស្វែងរកការពិតនៃឋានសួគ៌» (Quest for Heavenly Truth) បានបញ្ជូនរូបភាពសខ្មៅរបស់ភពក្រហមមួយនេះ ដែលត្រូវបានថតនៅពេលដែលយានស្រាវជ្រាវស្ថិតនៅចម្ងាយប្រហែល2.2លានគីឡូម៉ែត្រពីភពអង្គារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយានស្រាវជ្រាវភពអង្គារ Tianwen-1 គឺជាបេសកកម្មលើកដំបូងរបស់ចិនទៅកាន់ភពអង្គារ បានបង្ហោះចេញកាលពីខែកក្កដាឆ្នាំមុន។ Tianwen-1 នឹងធ្វើដំណើរជុំវិញភពនេះមុននឹងចុះចតលើផ្ទៃរបស់ភព ដោយមានគោលបំណងប្រមូលព័ត៌មានសំខាន់ៗអំពីដីភពអង្គារ លក្ខណៈភូមិសាស្ត្រ បរិស្ថាន បរិយាកាស និងស្វែងរកប្រភពទឹក។
យាននេះត្រៀមនឹងទៅដល់គន្លងគោចររបស់ភពអង្គារនៅប្រហែលថ្ងៃទី10 ខែកុម្ភៈ។
Tianwen-1 គឺជាបេសកកម្មមួយក្នុងចំណោមបេសកកម្ម3ទៅភពអង្គារ ដែលបានបង្ហោះកាលពីខែកក្កដាឆ្នាំមុន រួមជាមួយយាន Perseverance rover របស់អង្គការណាសាដែលនឹងចុះចតនៅលើភពអង្គារនៅថ្ងៃទី18 ខែកុម្ភៈ និងយាន Hope របស់អារ៉ាប់រួមដែលនឹងធ្វើដំណើរជុំវិញភពនេះ ហើយនឹងចូលទៅកាន់គន្លងគោចរនៅថ្ងៃទី9 ខែកុម្ភៈ។
បេសកកម្មទាំងបីបានចេញដំណើរការក្នុងពេលតែមួយ ដោយសារតែការមកជិតគ្នារវាងភពអង្គារនិងភពផែនដីនៅចំហៀងតែមួយនៃព្រះអាទិត្យ ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់ភពក្រហមនេះកាន់តែលឿនជាងមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]