រាជធានីភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំង មិនធម្មតាមែន កាលពីព្រឹកមិញថ្ងៃទី ០៧ ខែកុម្ភៈ នេះ គេសង្កេតឃើញពិធីមង្គលការមួយរោង រៀបចំឡើងជាមួយនឹង ការរចនាដេគ័រយ៉ាងប្រណីត នឹងមានមនុស្សម្នាចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
អ្វីដែលពិសេសនោះ គេឃើញមានលេចវត្តមានរបស់ បុគ្គលលំដាប់ជួរមុខល្បីៗជាច្រើនបានចូលរួមយ៉ាងកុះករផងដែរ ជាមួយនឹងការរៀបចំតុបតែងខ្លួន យ៉ាងស្រស់សោភា និងស្រស់សង្ហាគ្រប់ៗគ្នា ។ តែចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលធ្វើឲ្យរោងការជ័យមួយនេះ លេចធ្លោមិនធម្មតានោះ គឺមហាកិតិ្តយសចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ គេក៏ដឹងផងដែរថា រោងការជ័យដ៏អធិកអធមនេះ ប្រារព្ធទៅនៅគេហដ្ឋានផ្ទាល់ខ្លួន ដែលពិតជាធំស្កឹមស្កៃខ្លាំងណាស់ គេឃើញគេហដ្ឋានមួយខ្នងនេះ មានក្បាច់ក្បូររចនាសែនប្រណីត ប្រៀបដូចនឹង សេតវិមាន៕
រូបភាពពី៖ Tep Sophara & ចៅ ស្រទបចេក
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]