កូរ៉េខាងត្បូង ៖ នេះមិនមែនជាលើកទីមួយ ដែលបណ្ដាញសារព័ត៌មាន បានផ្ដោតការយកចិត្តទុកដាក់ទៅលើ រូបសម្រស់តារាចម្រៀងប្រុសល្បី សមាជិកក្រុម BTS រូបនេះ ប៉ុន្តែលើកនេះ V នៅតែបន្ត បង្ហាញភាពលេចធ្លោរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាជនជាតិកូរ៉េជាច្រើន មានមោទនៈភាពចំពោះរូបលោក កាន់តែខ្លាំងឡើង។
ជាការពិតណាស់ ជាថ្មីម្ដងទៀតហើយ ដែល V សមាជិកក្រុម BTS ត្រូវបានគេបោះឆ្នោតជ្រើសរើស ជាបុរសមានមុខមាត់ស្រស់សង្ហាបំផុត នៅលើពិភពលោក តួយ៉ាងដូចជា កាលពីឆ្នាំ ២០១៧ តំណែង Most Handsome Face In The World ដែលរៀបចំឡើងដោយសហគមន៍អ្នកវិភាគអាមេរិច TC Candler ត្រូវបានគ្រងដោយ V នេះឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ សម្រាប់ឆ្នាំ ២០២១ នេះផងដែរ តំណែង Kpop Male Idol សង្ហាបំផុត ប្រចាំឆ្នាំ ២០២១ របស់ប្រព័ន្ធផ្សព្វផ្សាយតន្រ្តី Spinditty ដែលមានអ្នកទស្សនាជាង ១លាននាក់ ក៏មិនបានរត់ទៅណាឆ្ងាយឡើយ គឺ V នេះហើយ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការជ្រើសរើស នៅក្នុងឆ្នាំនេះ។
[INFO] Kim Taehyung is ranked #1 in the list of Top 10 Most Handsome K-Pop Male Idols (2021) updated by Spinditty, a music media site with over 1 million viewers.
— BTS V PRESS (@KTH_PRESS) February 5, 2021
🔗https://t.co/i6ZKcI7cUy pic.twitter.com/QAGdR6ler0
គួរបញ្ជាក់ផងដែរថា តំណែង Kpop Male Idol សង្ហាបំផុត ប្រចាំឆ្នាំ ២០២១ ចំណាត់ថ្នាក់លេខ១ បានទៅលើ V សមាជិកក្រុម BTS តាមមកដោយ Sehun ចំណាត់ថ្នាក់លេខ ២ Jungkook ចំណាត់ថ្នាក់លេខ ៣ Jin ចំណាត់ថ្នាក់លេខ ៤ Taemin ចំណាត់ថ្នាក់លេខ ៥ Baekhyun ចំណាត់ថ្នាក់លេខ ៦ Kai ចំណាត់ថ្នាក់លេខ ៧ Mark ចំណាត់ថ្នាក់លេខ ៨ BM ចំណាត់ថ្នាក់លេខ ៩ និង Mingyu ចំណាត់ថ្នាក់លេខ ១០។

មិនត្រឹមតែប៉ុណ្ណឹងទេ V ក៏ត្រូវបានសារព័ត៌មានកូរ៉េ ចុះផ្សាយព្រោងព្រាត អំពីងារថ្មីៗរបស់លោក មានដូចជា អ្នកតំណាងឲ្យភាពស្រស់ស្អាតបំផុតរបស់ Kpop គឺ «The Visual Representative Of K-Pop» និងជាភាពស្រស់ស្អាត ដែលជាសម្បត្តិរបស់ជាតិ គឺ «National Treasure Visual» ជាដើម។
Taehyung's Visual Titles : A never-ending thread . pic.twitter.com/YA9bcMXJqu
— BTS V PRESS (@KTH_PRESS) May 10, 2020
#BTS member #V aka #Taehyung is being termed as the 'Visual representative of K-pop' by K-media for his handsome looks and insane vocal talent and we definitely agree. 💜https://t.co/ShLWWPdqMq #TaeTae @BTS_twt
— Pinkvilla (@pinkvilla) May 30, 2020
សូមអបអរសាទរ V សម្រាប់សមិទ្ធផលថ្មីៗ នៅក្នុងថ្មីឆ្នាំនេះ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]