បរទេស៖ គ្រាប់កូនហ្គោលមួយដែលអវកាសយានិកបានអះអាងថាបានបាត់នៅលើឋានព្រះចន្ទក្នុងការវាយកូនហ្គោល ត្រូវបានគេរកឃើញនៅ៥០ឆ្នាំក្រោយ តែប៉ុន្មានម៉ែត្រពីកន្លែងវាយតែប៉ុណ្ណោះ។
អវកាសយានិក Alan Shepard បាននាំយកដងវាយកូនហ្គោលនិងគ្រាប់បាល់ប៉ុន្មានគ្រាប់ មកវាយលេងនៅលើផ្ទៃព្រះចន្ទក្នុងអំឡុងពេលដែលលោកមកធ្វើបេសកកម្មអាប៉ូឡូទី១៤ ឆ្នាំ១៩៧១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកមេបញ្ជាការ Shepard បានវាយគ្រាប់បាល់ចំនួនពីរហើយបានអះអាងថាគ្រាប់បាល់ទី១បានធ្លាក់ចូលក្នុងរណ្តៅដីក្រហូង ប៉ុន្តែគ្រាប់បាល់ទី២បានខ្ទាតទៅយ៉ាងឆ្ងាយសែនឆ្ងាយ។
ប៉ុន្តែបើតាមរូបភាពដែលបានស្តារឡើងវិញ (restored images) នៃទីតាំងចុះចតបេសកកម្មបានបង្ហាញថា គ្រាប់ទី១នៅចម្ងាយតែ២៤យ៉ាត (២១ ម៉ែត្រ) ពីចំណុចវាយ ខណៈគ្រាប់ទី២ខ្ទាតចេញបានតែ៤០យ៉ាត (៣៦ ម៉ែត្រ) ប៉ុណ្ណោះ។
អ្នកជំនាញផ្នែករូបភាពលោក Andy Saunders បានបង្កើនគុណភាពរូបភាពស្កេនរបស់បេសកកម្មដំបូង ឱ្យមើលឃើញកាន់តែច្បាស់។ នេះបានបង្ហាញថាគ្រាប់បាល់ទី២ ខ្ទាតចេញបានតែ៤០យ៉ាត (៣៦ ម៉ែត្រ) មិនដូចអ្វីដែលលោក Shepard បានអះអាងថាវាខ្ទាតទៅឆ្ងាយសែនឆ្ងាយនោះឡើយ។
បើទោះជាយ៉ាងណាក៏ដោយ លោក Saunders បានប្រាប់ BBC ថាការដែល Shephard អាចវាយកូនបាល់បានខណៈពេលដែលនៅលើព្រះចន្ទនោះ គឺជាសមិទ្ធិផលដ៏ធំមួយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]