សៀមរាម ៖ ថ្មីៗនេះ លោកឯកឧត្តម សៀង ណាំ ជាតំណាងរាស្រ្ត ខេត្ត សៀមរាម បានបង្ហោះក្នុងគណនីហ្វេសប៊ុកជាមួយនឹង ប្រវត្តិស្នេហាដ៏យូរចត់ ដំណើរតស៊ូរបស់លោក និងភរិយា ព្រមទាំងអារម្មណ៍សោកសៅ ពេលឃើញភរិយាជួបរឿងអកុសលបែបនេះ។

ជាមួយគ្នានេះ លោកឯកឧត្តមបានពណ៌នាយ៉ាងក្បោះក្បាយ ពីដំណើរជីវិតក្នុងវ័យ ២០ឆ្នាំរបស់លោក ក្នុងពេលត្រូវចាកចេញពីស្រុកកំណើត ដើម្បីការរៀនសូត្រនៅភ្នំពេញ។ ពិតណាស់ ក្នុងនោះ លោកបានប្រាប់ពីប្រវត្តិស្នេហ៍យ៉ាងស្មោះស្ម័គ្រជាមួយឧត្តមភរិយា ដែលស៊ូទ្រាំសុខ ទុក្ខជាមួយគ្នាអស់រយៈពេល ៤៤ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកក៏បានបន្ថែមថា លើកទី១ហើយ ដែលលោកមានអារម្មណ៍សែនឈឺចាប់ ក៏ព្រោះឃើញ ភរិយាត្រូវបានដួល ហើយធ្វើឲ្យបាក់ឆ្អឹងជំនី ខណៈពេលជិះកង់ហាត់ប្រាណ។  មិនតែប៉ុណ្ណោះ រូបលោកពិតជាសែនសោកសៅខ្លាំងថែមទៀត រហូតដល់ទ្រហោយំខ្លាំង ពេលឃើយន្តហោះមន្ទីរពេទ្យទីក្រុងបាងកកបានមកដល់ ដើម្បីទទួលលោកជំទាវទៅព្យាបាលនៅទីនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ  តោះទៅមើលរូបភាពខាងក្រោម ៖

លោកឯកឧត្តម សៀង ណាំ និងលោកជំទាវ
លោកឯកឧត្តម សៀង ណាំ 
លោកជំទាវត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរក្រុងបាងកក
លោកជំទាវត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរក្រុងបាងកក
លោកឯកឧត្តម សៀង ណាំ និងលោកជំទាវ មុនពេលបញ្ជូនឡើងយន្តហោះ
លោកជំទាវ មុនពេលបញ្ជូនឡើងយន្តហោះ
លោកឯកឧត្តមសៀង ណាំ 
លោកឯកឧត្តមសៀង ណាំ 
លោកជំទាវ បានឡើងដល់យន្តហោះ
លោកឯកឧត្តមសៀង ណាំ 
លោកឯកឧត្តមសៀង ណាំ និងលោកជំទាវ 
លោកឯកឧត្តមសៀង ណាំ
សំណេររបស់លោកឯកឧត្តម សៀង ណាំ
សំណេររបស់លោកឯកឧត្តម សៀង ណាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]