អង់គ្លេស៖ លោកតាម្នាក់បានក្លាយជាមនុស្សចំណាស់ជាងគេដែលបានចែវទូកចម្ងាយ ៣,០០០ ម៉ាយល៍ (៥,០០០ គម) តែម្នាក់ឯងគត់នៅលើមហាសមុទ្រអាត្លង់ទិច ដោយរៃអង្គាសប្រាក់បានច្រើនជាង ៦៤០,០០០ ផោន សម្រាប់ការស្រាវជ្រាវជំងឺវង្វេង (dementia)។
លោកតា Frank Rothwell អាយុ៧០ឆ្នាំមកពីក្រុង Oldham ប្រទេសអង់គ្លេស បានចែវទូកចេញពីតំបន់ La Gomera នៅកោះ Canary កាលពីថ្ងៃទី១២ ខែធ្នូ និងបានចែវមកដល់ទីផ្តាច់ព្រ័ត្រនៅកោះ Antigua ក្នុងតំបន់ Caribbean កាលពីថ្ងៃសៅរ៍ ដោយបានជួបជុំជាមួយលោកយាយ Judith ភរិយារបស់គាត់ដែលមានអាយុ៥០ឆ្នាំ ខណៈដែលថ្ងៃនៃសេចក្តីស្រឡាញ់ជិតមកដល់ល្មម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកតាបាននិយាយថា ការឆ្លងកាត់មកដល់ទីផ្តាច់ព្រ័ត្រគឺជារឿងដ៏អស្ចារ្យមួយ ស្របពេលដែលគាត់រៃអង្គាសប្រាក់បានជាង ៦៤៨,០០០ ផោនសម្រាប់ការស្រាវជ្រាវជំងឺវង្វេងស្មារតី របស់ចក្រភពអង់គ្លេស (Alzheimer’s Research UK) ដើម្បីជាការរំលឹកដល់ប្អូនថ្លៃប្រុសរបស់គាត់គឺលោក Roger ដែលបានទទួលមរណភាពដោយសារជំងឺ Alzheimer ក្នុងអាយុ៦២ឆ្នាំ ចំពេលដែលលោកតាកំពុងធ្វើការចែវទូកនេះ។
លោកតាបានចំណាយពេល៦សប្តាហ៍ដើម្បីចែវឆ្លងកាត់មហាសមុទ្រអាត្លង់ទិច និងប្រើពេលជាង១៨ខែដើម្បីហ្វឹកហាត់និងរៀបចំ ហើយលោកតាបាននិយាយថាមានមោទកភាពចំពោះអ្វីដែលបានសម្រេចនិងការធ្វើដំណើរដែលមិនគួរអោយជឿនេះ។
លោកស្រី Hilary Evans ប្រធាននាយកប្រតិបត្តិនៃ Alzheimer’s Research UK បាននិយាយថា៖ «យើងពិតជារំជួលចិត្តចំពោះការប្តេជ្ញារបស់ Frank ដើម្បីរៃអង្គាសប្រាក់១លានផោនសម្រាប់ការស្រាវជ្រាវជំងឺវង្វេង។ ដោយទទួលយកនូវការប្រកួតប្រជែងដ៏ធំធេងបែបនេះនៅអាយុ៧០ឆ្នាំ គាត់បានជួយផ្សព្វផ្សាយការយល់ដឹង និងជំរុញទឹកចិត្តមនុស្សគ្រប់វ័យឱ្យហ៊ានធ្វើបែបនេះដែរ។»
លោកតាផ្សងព្រេងម្នាក់នេះក៏ធ្លាប់បានចំណាយពេល៥សប្តាហ៍នៅលើកោះស្ងាត់មួយ ថតឱ្យកម្មវិធីទូរទស្សន៍ Bear Grylls ហើយបានចែវទូកដែលមានឈ្មោះថា Never Too Old (មិនចាស់ក្នុងការធ្វើអ្វីមួយ)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]