បរទេស៖ យើងប្រាកដជាលឺដំណឺងមកជាច្រើនមកហើយថា Apple ស្ថិតក្នុងការចរចាផលិតរថយន្ត Apple car ជាមួយនឹង Hyundai/Kia ដោយសារតែក្រុមហ៊ុនកូរ៉េមួយនេះ មានអ្វីគ្រប់យ៉ាងសាកសមនឹងអ្វីដែល Apple ចង់បានក្នុងការផលិតឡានអគ្គិសនី។ ប៉ុន្តែមានតែមួយចំណុចប៉ុណ្ណោះដែល Hyundai ខ្វះខាត នោះគឺការដែលមិនចេះរក្សាការសម្ងាត់។ 

ក្រុមហ៊ុន Apple បានសម្រេចចិត្តផ្អាកការចរចាការផលិតរថយន្ត Apple Car ជាមួយក្រុមហ៊ុន Hyundai ដោយសារតែក្រុមហ៊ុនកូរ៉េខាងត្បួងនេះធ្វើឱ្យបែកធ្លាយដំណឹងដល់សារព័ត៌មាន មុនការប្រកាសជាផ្លូវការទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលបំបិទការសម្ងាត់ខ្លាំង និងការពារការលេចធ្លាយអំពីផលិតផលសំខាន់ៗ ដូច្នេះហើយកាលពីខែមករានៅពេលក្រុមហ៊ុន Hyundai បានបង្កូកប្រកាសថាខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Apple ជុំវិញការផលិតរថយន្តអគ្គិសនី ក្រុមហ៊ុន Apple ក៏សម្រចលេង Hyundai មួយក្បាច់នេះ បង្កការភ្ញាក់ផ្អើលជាខ្លាំង។

រូបតំណាង

របាយការណ៍ថ្មីមួយរបស់ Bloomberg បានឱ្យដឹងថានាយកប្រតិបត្តិលោក Tim Cook និងនាយកប្រតិបត្តិដទៃទៀត បានសម្រេចចិត្តផ្អាកការពិភាក្សាជាមួយក្រុមហ៊ុន Hyundai ដោយសារតែពួកគេមិនសប្បាយចិត្តចំពោះរបៀបដែលក្រុមហ៊ុន Hyundai ធ្វើឱ្យបែកធ្លាយរឿងនេះ។ ហើយដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុន Hyundai នោះគឺថាពេលនេះក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ទោះបីជាពិបាកក្នុងការស្វែងរកក្រុមហ៊ុនផលិតរថយន្តមួយផ្សេងទៀតដែលមានសមត្ថភាពផលិត Apple Car ក៏ដោយ។

ទន្ទឹមនឹងនេះគេមិនទាន់ដឹងថាតើក្រុមហ៊ុន Apple គ្រោងនឹងបន្តកិច្ចចរចាជាមួយក្រុមហ៊ុន Hyundai ឬយ៉ាងណានោះទេ ប៉ុន្តែរបាយការណ៍ថ្មីៗនេះបានបង្ហាញថាក្រុមហ៊ុន Apple នឹងត្រៀមវិនិយោគប្រាក់មិនតិចជាង3.6ពាន់លានដុល្លារអាមេរិក ទៅក្រុមហ៊ុន Kia Motors (ជារបស់ Hyundai) ដើម្បីផលិតរថយន្តអគ្គិសនីនៅរោងចក្រនៅរដ្ឋ Georgia។

យើងមានតែចាំមើលទាំងអស់គ្នានោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]