កូរ៉េខាងត្បូង៖ រូបថតប៉ុន្មានសន្លឹក របស់សមាជិក Jisoo ក្រុម BLACKPINK បានចំណាយ​ពេលវេលាដ៏អស្ចារ្យសម្រាប់ថ្ងៃកំណើតរបស់មិត្តភក្តិជិតស្និទ្ធ កាលពីថ្មីៗនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់តារាស្រីរូបនេះ។

ជាក់ស្តែង មួយក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់នាង តារាស្រី Trinity អតីតសមាជិកក្រុមចម្រៀងស្រី GLAM បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនជាមួយរូបថតដ៏គួរឱ្យស្រឡាញ់របស់ពួកគេ នៅក្នុងភោជនីយដ្ឋានមួយដែលបង្ហាញពីមិត្តភាពគួរឲ្យច្រណែនរវាងអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ រូបភាពអតីតតារាស្រីរូបនេះ​កំពុងទទួលបានការទាក់ទាញមិនស្ទើរ ជាពិសេសនោះ កាដូដ៏មានតម្លៃ ដែល Jisoo​ បានជូនជាអនុស្សាវរីយ៍ នូវកាបូបប៊្រេនដ៏ល្បីម៉ាក់​ Dior​ ដែលមានតម្លៃរហូតទៅដល់ ៤៧៤១ ដុល្លារ បានធ្វើឲ្យមហាជន កោតសរសើរ ដល់ទឹកចិត្តដ៏ល្អ ដែលមានទៅកាន់មិត្តភក្តិរបស់នាង៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Trinity និង Jisoo
Trinity និង Jisoo
Jisoo
កាបូបដែល Jisoo ទិញឲ្យមិត្តរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]