ភ្នំពេញ: អត្ថបទអក្សរសិល្ប៍ខ្មែររឿងទុំ ទាវ គឺជាវណ្ណកម្មអក្សរសិល្ប៍ដ៏ល្អឯកមួយរបស់ប្រទេស កម្ពុជា ស្ថិតនៅក្នុងចរន្តអក្សរសិល្ប័ខ្មែរ បែបខេមរនិយម ដែលជាស្នាដៃនិពន្ធ របស់ព្រះបរមត្ថេរ សោម(ភិក្ខុ សោម )នៅក្នុងកាលបរិច្ឆេទនិពន្ធនាឆ្នាំ១៩១៥ មានចំនួន ១០៥០ វគ្គ ដែលត្រូវបានប្រជាជនខ្មែរ ស្ទើរគ្រប់ស្រទាប់វណ្ណ: បានស្គាល់ និងទទួលជ្រាប ពីគុណតម្លៃ ក៏ដូចជាតម្លៃអប់រំ ដ៏អស្ចារ្យនៅក្នុងផ្នត់គំនិត និងប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជននៅក្នុងសម័យរបបសក្តិភូមិ(សម័យលង្វែក) មកទល់និងពេលបច្ចុប្បន្ន។
ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺថា ស្នាដៃរឿង ទុំទាវ ត្រូវបានចាត់ទុកថា ជាអត្ថបទអក្សរសិល្ប៍ខ្មែរដំបូងដែលមានលក្ខណ:អន្តរជាតិ និងមានគុណតម្លៃដ៏ប្រសើរបំផុត ក្នុងការទូន្មានដល់ប្រជារាស្រ្តខ្មែរគ្រប់វណ្ណ: ចាប់តាំងពីឋាន:ជាអ្នកដឹនាំប្រទេស និងរហូតមកដល់ឋាន:ជារាស្រ្តសាមញ្ញ ឲ្យយកគំរូ និងជៀសវាង បង្ការអនុវត្តនូវអ្វីដែលប្រាសចាកពីក្រមសីលធម៌របស់ខ្លួន និងអ្វីដែលពិសេសថែមទៀតនោះ គឺអប់រំដល់អាណាព្យាបាលគ្រប់រូប គួរយកចិត្តទុកដាក់ និងពិនិត្យ វែកញែក ឲ្យបានច្បាស់លាស់អំពីរឿងគូរស្រកររបស់កូន។
គួររំលឹកផងដែរថា ដោយអាស្រ័យលើគុណប្រយោជន៍ដ៏ថ្លៃថ្លា នៃអក្សរសិល្ប៍រឿងទុំទាវ នេះ ហើយបានជាក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលរឿង ទុំទាវ ទៅក្នុងកម្មវិធីសិក្សា អក្សរសាស្រ្តខ្មែរ ដើម្បីឲ្យកូនខ្មែរបានស្គាល់ និងដឹងពីគុណតម្លៃនៃអក្សរសិល្ប៍ខ្មែរ ដ៏ល្អឯកមួយនេះ។
ចង់ដឹង និងជ្រាបឲ្យកាន់តែច្បាស់នូវតម្លៃអប់រំ នៃរឿងទុំទាវ សូមចូលរួមទស្សនាវីដេអូ នៃការវិភាគអក្សរសិល្ប៍ខ្មែរ រឿងទុំទាវ ដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]