បន្ទាយមានជ័យ៖ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានថា មានស្នេហាស៊ីជម្រៅរវាងព្រះសង្ឈមួយអង្គស្គាល់គ្នាមិនបានប៉ុន្មានខែផង ឆាតទាក់ទងគ្នាតាម Facebook ធ្វើឱ្យខាងស្រីផុងចិត្តអស់ខ្លួនប្រាណជាច្រើនលើក ក្នុងកុដិ។

នៅថ្ងៃទី០៦ ខែ០២ ២០២១ ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុក ជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃ បានគេងជាមួយក្មេងស្រី ដែលបានកើតឡើងនៅចំណុចក្នុងកុដិ នៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយហេតុការណ៍កើតឡើង ក្រោមការដឹកនាំរបស់លោក វីរសេនេយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថ មូលដ្ឋានស្រុក សហការជាមួយមន្ទីរធម្មការ និង សាសនាខេត្ត​ បានចុះដល់កន្លែងកើតហេតុ ដោយមានមន្រ្តីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តិខុស ហើយប្រគល់ឱ្យកម្លាំងមូលដ្ឋានស្រុក​ អនុវត្តទៅតាមនីតិវិធីច្បាប់។

យោងទៅតាម លោកវីរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យ ជាសង្ឃមានឈ្មោះថា ម៉ាន់ មុំ ហៅ ព្រែក ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យខាងលើក៏បានឆ្លើយសារភាពថា រូបគេកាលនៅជាសង្ឃ បានស្គាល់ជាមួយនារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងអំឡុងឆ្នាំ ២០២០ បន្ទាប់មកក៏មានទំនាក់ទំនងស្នេហានឹងគ្នាតាមរយៈឆាតហ្វេសប៊ុក រហូតស្រលាញ់គ្នាតែម្តង លើសពីនោះទៀតក៏បានគេងជាមួយគ្នាជាញឹកញាប់នៅក្នុងកុដិរបស់ខ្លួន នៅវត្តគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ហើយនៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០២១ នារីឈ្មោះ ម.ស.ព ត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្រាប់តែមាន មន្ទីរធម្មការ និង សាសនាខេត្ត និង សមត្ថកិច្ចចុះធ្វើការផ្សឹកជនសង្ស័យ និង ឃាត់ខ្លួនពីបទគេងជាមួយអនីតិជនក្រោមអាយុ១៥ ឆ្នាំ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

មកទល់ពេលនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង បន្ទាប់មកត្រូវបញ្ជូនបន្តទៅសាលាដំបូងខេត្តហើយ៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ជនល្មើស
ជនល្មើស
ជនល្មើស
ក្មេងស្រីរងគ្រោះ
ក្មេងស្រីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]