បរទេស៖ សម្រាប់ក្រុមអ្នកដែលចូលចិត្តស្វែងរកគ្រឿងលម្អប្លែកៗយកមកតាំង ពួកគេប្រាកដជាពេញចិត្តនឹងផ្ទះលក់ដេញថ្លៃ (auction house) មួយដែលមានដាក់ដេញថ្លៃអាចម៍ផ្កាយកម្រៗជាច្រើន។ 

នៅក្នុងការលក់តាមអនឡាញ Christie's auction house បានដាក់ដេញថ្លៃអាចម៍ផ្កាយជាច្រើន រួមទាំងគំរូថ្មពីព្រះចន្ទនិងភពអង្គារ ព្រមទាំងអាចម៍ផ្កាយដែក និងអាចម៍ផ្កាយដែលមានត្បូងផងដែរ។ ការដាក់ដេញថ្លៃនេះរួមមានទាំងដុំអាចម៍ផ្កាយទម្ងន់16ផោនខាងក្រោម ដែលគេប៉ាន់ស្មានថានឹងដេញចាប់ពី5ម៉ឺនទៅ8ម៉ឺនដុល្លារ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាចម៍ផ្កាយដ៏ធំមួយនេះគឺជាអាចម៍ផ្កាយមានអាយុកាល៧ពាន់លានឆ្នាំ។ (រូបភាព៖ CHRISTIE'S)

ការដាក់ដេញថ្លៃអាចម៍ផ្កាយចំនួន75ដុំដែលគួរអោយចាប់អារម្មណ៍នេះ គឺត្រូវបញ្ចូលក្នុងការដាក់ដេញថ្លៃឈ្មោះ Deep Impact: Lunar, Martian and Other Rare Meteorites។ ការដេញថ្លៃរួមមានអាចម៍ផ្កាយពីព្រះចន្ទ ភពអង្គារ និងបំណែកនៃអាចម៍ផ្កាយផ្សេងៗទៀត។ អាចម៍ផ្កាយខ្លះត្រូវបានលក់ដោយរូបរាងដើមវាសុទ្ធសាធ ខណៈពេលដែលអាចម៍ផ្កាយខ្លះទៀតត្រូវបានកែឆ្នៃសម្រាប់គោលបំណងសោភ័ណភាព និងដើម្បីបង្ហាញពីសាច់ថ្មដែលនៅខាងក្នុងវា។

ដូចជាស្វ៊ែរខាងក្រោមនេះជាដើម គឺត្រូវបានគេកែឆ្នៃពីស្នូលនៃអាចម៍ផ្កាយដែលបានធ្លាក់នៅប្រទេសស៊ុយអែត។  

អាចម៍ផ្កាយកែឆ្នៃដែលបានធ្លាក់នៅក្នុងប្រទេសស៊ុយអែត ត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃ 14,000 ដុល្លារទៅ 18,000.ដុល្លារ។ (រូបភាព៖ CHRISTIE'S)

អាចម៍ផ្កាយមួយទៀតនៅក្នុងការដេញថ្លៃនេះ មានត្បូងបង្កប់ពេញខ្លួនរបស់វា។ វាត្រូវបានប៉ូលាដើម្បីបង្ហាញពីគ្រីស្តាល់ទាំងនោះ ហើយត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃពី3,500ដុល្លារទៅ4,000ដុល្លារ។

អាចម៍ផ្កាយនេះត្រូវបានគេរកឃើញនៅលើភ្នំក្បែរទីក្រុង Fukang ប្រទេសចិន។   (រូបភាព៖ CHRISTIE'S)

អាចម៍ផ្កាយ Gibeon ចំនួនពីរក៏ត្រូវបានដាក់ដេញថ្លៃផងដែរ។ អាចម៍ផ្កាយ Gibeon បានធ្លាក់នៅប្រទេស​ណាមីប៊ី (Namibia) ហើយជាង100បំណែកត្រូវបានរកឃើញ។

អាចម៍ផ្កាយ Gibeon ដ៏ធំនេះត្រូវបានគេដាក់ឈ្មោះតាមទីក្រុង Gibeon នៅប្រទេស​ណាមីប៊ី។ (រូបភាព៖ CHRISTIE'S)
អាចម៍ផ្កាយ Gibeon ដែលដាក់លក់ក្នុងតម្លៃប្រមាណ 15,000 ដុល្លារ ទៅ 25,000 ដុល្លារ ។ (រូបភាព៖ CHRISTIE'S)

អាចម៍ផ្កាយជាច្រើនទៀតរួមមានអាចម៍ផ្កាយដែកមួយដែលបានធ្លាក់នៅ Odessa រដ្ឋតិចសាស មានទម្ងន់308ផោន (139 kg) ត្រូវបានគេប៉ាន់ស្មានថានឹងលក់ក្នុងតម្លៃ260,000ដុល្លារ ព្រមទាំងដុំថ្មមួយដុំចេញពីភពអង្គារដែលមានចំណែកនៃបរិយាកាសភពនេះជាប់នៅខាងក្នុងវា។ ខណៈពេលដែលថ្មខ្លះត្រូវបានគេរំពឹងថានឹងទទួលបានការដេញថ្លៃខ្ពស់ ការដេញថ្លៃមួយចំនួនអាចចាប់ផ្តើមពី250ដុល្លារឡើងក៏មាន។

ការដេញថ្លៃ Deep Impact នៅ Christie's auction house ចាប់ផ្តើមពីថ្ងៃទី9 ដល់ថ្ងៃទី23 ខែកុម្ភៈ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]