ភ្នំពេញ៖ កាលពីពេលថ្មីៗនេះកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចេញបទចម្រៀងរ៉េបមួយបទ ដែលមានចំណងជើងថា «Gang Gang»។ ហើយបន្ទាប់ពីចេញបទនេះមិនទាន់បាន១អាទិត្យស្រួលបួលផង ក៏បានទទួលការចូលទស្សនាពីទស្សនិកជនរហូតទៅដល់ ១.១លានដង បាត់ទៅហើយ។​

វីដេអូ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ បទ «Gang Gang» របស់លោក ព្រាប សុវត្ថិ ក៏ត្រូវបានជនបរទេសម្នាក់ យកទៅធ្វើ Reaction ជាលើកដំបូង ដោយបញ្ជាក់បានថា បទនេះពិតជាផ្ទុះខ្លាំង ព្រោះថ្វីត្បិតតែនេះគឺជាការបកស្រាយបទរ៉េបជាលើកទី១មែន ប៉ុន្តែលោក ព្រាប សុវត្ថិ អាចបកស្រាយបានយ៉ាងល្អ។ 

ជនបរទេសធ្វើ Reaction លើបទ «Gang Gang»

មិនតែប៉ុណ្ណោះ បទ «Gang Gang» ក៏បានល្បីសុះសាយទៅដល់ក្រុមធ្វើ Reaction បរទេស រហូតពួកគេនៅមិនសុខចេញមក Reaction លើបទរបស់លោក ព្រាប សុវត្ថិ ជាលើកដំបូងផងដែរ។ ក្នុងនោះគេក៏ឃើញមានជនជាតិអាមេរិក ៣នាក់ទៀត ក៏បានយកមកធ្វើ Reaction ដែរ ប៉ុន្តែមិនដឹងពួកគេនិយាយអ្វីខ្លះនោះទេ។ យ៉ាងណាអ្នកធ្វើ Reaction ជាជនជាតិខ្មែរមួយរូបបានលើកឡើងថា បទរបស់កំពូលតារាចម្រៀងរូបនេះ ពិតជាផ្ទុះខ្លាំងហើយថាអ្វីដែលលោក ព្រាប សុវត្ថិ បានធ្វើ គឺមានភាពខុសប្លែកខ្លាំងមែនទែន។  

ជនបរទេសធ្វើ Reaction លើបទ «Gang Gang»

សូម្បីតែលោក ងួន ចាន់ដេវីដ ដែលជាតារាចម្រៀងរ៉េបពេញនិយមមួយរូបនាពេលបច្ចុប្បន្ន ក៏បានបញ្ចេញសារនៅក្នុងន័យថា លោកនឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញ ប្រសិនបើតារារ៉េបច្បងបានលុកលុយមកដល់សិល្បៈចម្រៀងរ៉េបទៅហើយ។ ជាមួយគ្នានេះអ្នកគាំទ្រក៏មានភាពភ្ញាក់ផ្អើលខ្លាំង និងមិនគិតឡើយថា កំពូលតារាចម្រៀងរាមច្បងដូចជាលោក ព្រាប សុវត្ថិ អាចឈានមកលុកលុយបទប្រភេទរ៉េបឡើយ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា តារាចម្រៀងជើងចាស់លោក ព្រាប សុវត្ថិ នៅតែធ្វើបានល្អ និងទទួលបានការកោតសរសើរជាច្រើនផងដែរថា លោកពិតជាតារាចម្រៀងមួយដួង ដែលមានទេពកោសល្យខ្ពស់ អាច ច្រៀងបានគ្រប់ប្រភេទបទទាំងបទចម្រៀងមនោសញ្ចេតនា គ្រប់ចង្វាក់ គ្រប់ទម្រង់តែម្តង ពិសេសពេលបកស្រាយបទរ៉េប ពិតជាខុសប្លែកខ្លាំងមែនទែន។ ហើយក្នុងនោះក៏មានប្រិយមិត្តខ្លះ បានលើកឡើងថា លោករ៉េបបានញាប់ជាងតារាចម្រៀងរ៉េបមួយចំនួនទៅទៀត។

គួរឱ្យដឹងផងដែរថា បទ «Gang Gang» គឺជាស្នាដៃរបស់កូនពៅលោក ព្រាប សុវត្ថិ ហើយបទនេះក៏បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារថានេះជាលើកទី១ ហើយដែលលោក ព្រាប សុវត្ថិ ល្បីឈ្មោះប្រមាណ២ទសវត្សរ៍ ហើយទើបចេញបទចម្រៀងប្រភេទ Hip Hop នាដើមឆ្នាំ ២០២១ នេះ។ ភ្លាមៗនោះក៏បានធ្វើឲ្យក្រុមតារាចម្រៀងរ៉េប បានសម្ដែងការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿផងដែរ៕

   បទ «Gang Gang» របស់លោក ព្រាប សុវត្ថិ 

តោះ! ចង់ដឹងថាវីដេអូ Reaction របស់ជនបរទេសម្នាក់នេះនិយាយអ្វីខ្លះពីបទចម្រៀងរ៉េបរបស់លោក ព្រាប សុវត្ថិ ទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

  វីដេអូ
  វីដេអូ
  វីដេអូ
  វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ