ចិន៖ រូបភាពចាស់ៗរបស់ តារាសម្តែងស្រី​ Zhao Liying កំពុងទទួលបានចំណាប់អារម្មណ៍ ទាក់ទាញពីសំណាក់អ្នកលេងបណ្តាញសង្គម ជាមួយការចែករំលែករូបភាពប្រៀបធៀបភាពស្រស់ស្អាតកំឡុងពេលឆ្នាំ​ ២០០៦ និងឆ្នាំ ២០១៦ របស់តារាស្រីរូបនេះ។

ជាក់ស្តែង គេត្រូវបានឲ្យដឹងថារូបថតដំបូងរបស់អ្នកម៉ាក់កូនមួយរូបនេះ គឺមានអាយុ ១៩ ឆ្នាំនៅពេលនាងទើបតែឈានជើងចូលក្នុងវិស័យសិល្បៈដំបូង ហើយរូបថតទី ២ គឺឆ្នាំ ២០១៥  នៅពេលរូបនាងមានវ័យ ២៨ ឆ្នាំកំពុងតែទទួលបានភាពជោគជ័យជាខ្លាំងក្នុងវិស័យសម្តែងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ បានបណ្តាញឲ្យ អ្នកគាំទ្របានសរសើរយ៉ាងខ្លាំងចំពោះសម្រស់របស់ភរិយាតារាសម្តែង Feng Shaofeng ដែលគេបានលើកឡើងថា នេះជាភស្តុតាងរូបនាងមិនបានឆ្លងកាន់ការកែសម្ផស្ស ជាមួយទម្រង់មុខស្ទើរតែដូចគ្នា គ្មានការប្រែប្រួលសូម្បីបន្តិច បើប្រៀបនឹងពេលបច្ចុប្បន្ន អាចនិយាយបានកន្លងទៅជាង ១០ ឆ្នាំហើយក្តី នាងនៅតែស្អាតក្មេងជាងវ័យ ទោះបីបានជាសម្រាលបានកូនមួយក៏ដោយ។ 

តួយ៉ាង បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការចូលប្រឡូកក្នុងវិស័យភាគយន្តក្នុងការសម្តែង ភាពស្រស់ស្អាតរបស់ Zhao Liying នៅតែមានមន្តស្នេហ៍ មិនថារូបសម្រស់ ក៏ដូចជាទេពកោសល្យ ក្នុងការសម្តែង នៅតែជាទីក្រសែភ្នែក របស់ ទស្សនិកជន មានការចាប់អារម្មណ៍ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់គាំទ្រដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying កាលពី ២០០៦ និង ២០១៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]