ចិន៖ កាលពីថ្ងៃទី ២ ខែកុម្ភៈតារាសម្តែងស្រី Cao Luu បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន ដោយចែករំលែកអំពីបទពិសោធន៍នឹកស្មានមិនដល់របស់នាង បន្ទាប់ពីការវះកាត់កែសម្ផស្សបានបរាជ័យ លើទម្រង់ច្រមុះរបស់តារាស្រីរូបនេះ។
គួរលឹកថា តារាសម្តែងស្រីរូបនេះ បានទៅមន្ទីរពេទ្យមួយកន្លែង នៅក្វាងចូវ ដើម្បីធ្វើការវះកាត់ច្រមុះកែច្រមុះសាជាថ្មី វេជ្ជបណ្ឌិតក៏បានសន្យាថានាងនឹងជាសះស្បើយមុនខែធ្នូ ដើម្បីចូលរួមក្នុងគម្រោងភាពយន្តបន្ទាប់ដែលនឹងត្រូវសម្តែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាក៏ កំឡុងពេលដំណើរការវះកាត់ដោយសារតែប្រតិកម្មថ្នាំ បានធ្វើឲ្យច្រមុះរបស់ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ នាងត្រូវបានបង្ខំឱ្យបដិសេធ ទៅនឹងគម្រោងខ្សែភាពយន្តចំនួនពីរ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវបានសងសំណងទៅគេរហូតដល់ទៅ 2 លានយន់ (ប្រហែលនឹង ៣ សែនដុល្លារ) ថែមទៀតផង។
តួយ៉ាង នាងបានចែករំលែកថា តាមពិតក្នុងពេលវះកាត់ច្រមុះ នាងបានហូរឈាម និងហើម ជាក់ស្តែងក្រោយពីវះកាត់ច្រមុះរួច វាមានសភាពរលាក ប្រែទៅជាខ្មៅជាំ ស្ទើរតែខូចទ្រង់ទ្រាយ ទម្រង់ដើមទៅហើយ បានធ្វើឲ្យនាងមានការខូចចិត្តជាខ្លាំង។
យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានផ្តល់ដំបូន្មានដល់មនុស្សគ្រប់គ្នា ជាពិសេសក្មេងស្រីទាំងអស់ កុំទាន់អាលប្រឡូកក្នុងវះកាត់កែសម្ផស្សទាំងវ័យក្មេងពេក និងគួរតែជ្រើសរើស នូវមន្ទីរពេទ្យដែលមានកេរ្តិ៍ឈ្មោះ និងមានទំនុកចិត្ត បើយើងកែខុស នឹងធ្វើឲ្យមានការសោកស្តាយអស់មួយជីវិតដូចជារូបនាង។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]