ភ្នំពេញ៖ តារាសម្តែងជើងចាស់ ច្រើនវស្សា គឺអ្នក មីង អុឹម ផល្លា ដែលប្រជាជនខ្មែរ និងពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្តទាំងអស់គ្នា បានស្គាល់គាត់ថា ជាតារាសម្តែងដែលមានសមត្ថភាព និងតែងច្រើននិយមសម្តែងជាតួ មេដោះ ឬតួអង្គម្តាយនោះ កាលពីពេលថ្មីៗមានព័ត៌មានជាច្រើន បាននិយាយទាក់ទងនិងអ្នកមីង ដែលព័ត៌មានខ្លះបាននិយាយថា អ្នកមីង អុឹម ផល្លា កំពុងតែចាប់យករបរថ្មី ជាអ្នកលក់ម្ជូរ ដើម្បីស្វែងរកថវិកា ផ្តត់ផ្គត់គ្រួសារ។
ប៉ុន្តែបើយើងងាកមកមើលជីវិតឯកជនរបស់អ្នកមីងវិញ ថ្វីត្បិតតែអ្នកមីងមានឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្ប:ក៏ពិតមែន ប៉ុន្តែអ្នកមីងនៅតែមានបញ្ហាកង្វះខាតខាងផ្អែកជីវីភាព ដោយអាស្រ័យហេតុនេះហើយបានជាអ្នកមីង ចាប់យកអាជីព ជាអ្នកលក់ម្ជូរតាមដងផ្លូវដើម្បីស្វែងរកប្រភពថវិកា ដោះស្រាយជីវភាពផ្ទាល់ខ្លួន។
គួរកត់សម្គាល់ផងដែរថា កាលពីពេលកន្លងទៅ អ្នកមីង អុឹម ផល្លា ក៏ទទួលបានជំនួយនានាពីសប្បុរសជន និងពីសមាគមអ្នកសិល្ប:ខ្មែរ តែទោះបីជាយ៉ាងណាក៏គាត់នៅតែបន្តអាជីពជាអ្នកសិល្ប:ផង និងចាប់យកអាជីពថ្មី ជាអ្នកលក់ម្ចូរ ដើម្បីអាចដោះស្រាយថ្លៃទឹក ថ្លៃភ្លើង និងថ្លៃផ្ទះជួលជាដើម។
ចង់ដឹងថា តើជីវីតរបស់អ្នកមីង មានភាពលំបាកកម្រិតណា បានជាគាត់សម្រេចចិត្តលក់ម្ជូរដូច្នេះ សូមតាមដានវិដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]