ភ្នំពេញ៖ ប៉ុន្មានថ្ងៃទៀតឱកាសនៃការជួបចូលឆ្នាំប្រពៃណីជនជាតិចិន បានមកដល់ហើយ វាក៏បានមកស្របជាមួយនិង ទិវានៃក្ដីស្រលាញ់ផងដែរ ដូចនេះបើលោកអ្នកកំពុងតែចង់បន្ថែមស្ទាយ៍តុបតែងខ្លួនឲ្យមើលទៅកាន់តែទាក់ទាញមួយកម្រិតទៀតនាឱកាសដ៏ពិសេសខាងមុខនេះ អ្នកគប្បីមានគ្រឿងលម្អរមួយដែលនឹងអាចបំពេញន័យឲ្យការតុបតែងខ្លួនកាន់តែមានឱជារសនោះគឺ នាឡិកាដៃ ។
បច្ចុប្បន្ននេះ ទីផ្សារនាឡិកាដៃក្នុងប្រទេសកម្ពុជាឃើញថាមានការហក់ឡើងខ្ពស់គួរឲ្យចាប់អារម្មណ៍ទៅលើផលិតផលOriginal សុទ្ធមួយរយភាគរយ ។ ដូចនេះអ្នកប្រាកដជាស្រពិចស្រពិលហើយតើមែនទេ ថាគួរជ្រើសរើសម៉ាកសញ្ញានាឡិកាដៃមួយណាដើម្បីជាជំនួយដល់ការតុបតែងខ្លួនរបស់អ្នកឲ្យទាន់សម័យតាមបែបសង្គមស៊ិវិល័យនោះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះថ្ងៃនេះ សូមនាំអ្នកទាំងអស់គ្នាទៅចាប់អារម្មណ៍ ម៉ាកសញ្ញានាឡិកាដៃ ឬ ហាងលក់នាឡិកាដៃប្រ៊េន នៅក្នុងផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ទាំង៣ទីតាំងដែលធានាថា លោកអ្នកនឹងអាចរកឃើញតម្រូវការរបស់លោកអ្នកឃើញជាមិនខាន។
១. ហាងនាឡិកាដៃប្រទេសប៊ែលហ្សិក ICE-WATCH
ឈរជើងលើទីផ្សារកម្ពុជា៦ឆ្នាំមកនេះ ICE-WATCH បានចាក់គ្រឹះយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាមិនថាក្មេងនិងចាស់ ជាពិសេសអ្នកដែលចូលនាឡិកាដៃម៉ូដប្លែក និង មានអត្ថនយ័ស៊ីជម្រៅ ។ ដូចនេះបើអ្នកកំពុងស្វែងរករសជាតិថ្មីនៃរូបរាងនាឡិកាដៃទាន់សមយ័ អ្នកមិនគួររំលងម៉ាកសញ្ញានេះទេ ។
រីឯតម្លៃទៀតសោតពិតជាមិនចាំបាច់ធ្វើឲ្យអ្នកគិតច្រើនតែម្ដង ដែលម៉ូដនាឡិកាដៃនេះចាប់ផ្ដើមជាមួយតម្លៃ 89USD ទៅ 358USD ។
ប្រូម៉ូសិន ចូលឆ្នាំចិន៖ ICE-WATCH បញ្ចុះតម្លៃ30ភាគរយគ្រប់ម៉ូដទាំងអស់ ។ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១
លេខទំនាក់ទំនង : 017 85 1000 ។
២. ហាងនាឡិកាដៃលំដាប់ខ្ពស់ VERSACE
ម៉ាកសញ្ញានាឡិកាដៃរបស់ Luxury Brand name VERSACE បានឆក់យកបេះដូងមនុស្សគ្រប់រូបដែលត្រូវការផលិតផល ដែលល្អឥតខ្ចោះទៅលើគុណភាព និង គុណតម្លៃ ។
នាឡិកាដៃនេះបានបោះជំហ៊ានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំមុនមកម្លេះ ។ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកនាឡិកាដៃ ដែលមានម៉ូដលេចធ្លោ និងធ្វើឲ្យខ្សែភ្នែកគ្រប់រូបក្រលេកមកចាប់អារម្មណ៍នឹងអ្នកនោះ នាឡិកាដៃ VERSACE ពិតជាជម្រើសទីមួយសម្រាប់អ្នក ។
ប្រូម៉ូសិនចូលឆ្នាំចិន៖ VERSACE បញ្ចុះតម្លៃ30ភាគរយទៅតាមម៉ូដផ្សេងៗ ។ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១
លេខទំនាក់ទំនង : 077 30 3000។
៣. ហាង Fossil Group ផលិតផលមកពីអាមេរិក បារាំង និង អ៊ីតាលី
ប្រភេទអតិថិជនដែលចូលចិត្តនាឡិកាដៃមិនឆើតឆាយពេក និង ជា Trend ដែលពេញនិយមក្នុងទីផ្សាអឺរ៉ុបនិង អាស៊ីនោះ ប្រាកដជាស្គាល់ច្បាស់ពីក្រុមនាឡិកាដៃ Fossil ជាមិនខាន ។
ស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុន Fossil អន្តរជាតិ ម៉ាកសញ្ញានាឡិកាដៃដែលល្បីៗដែលបានចូលមកកម្ពុជាតាមរយៈក្រុមហ៊ុន Watch Empireនោះមានដូចជា Fossil, Emporio Armani , Armani Exchange , Michael Kors , Diesel , Skagen និង ELLE ។
ដូចនេះបើលោកអ្នកធ្លាប់ស្វែងរកម៉ាកសញ្ញាទាំងនេះនៅលើវេបសាយ អន្តរជាតិផ្សេងៗ ពេលនេះមានហាងចែកចាយស្របច្បាប់បានចូលមកដល់កម្ពុជាហើយ ហើយមាននៅសាខា ផ្សាទំនើប អ៊ីអនម៉លសែនសុខស៊ីធីតែម្ដង ។
សូមបញ្ជាក់ថា Fossil Watch Store បានបើកពីរទីតាំងតែម្ដងក្នុងជំហ៊ានដំបូងក្នុងទីផ្សារកម្ពុជានេះ ដែលសាខាទីមួយមាននៅ ផ្សារទំនើបសូរិយា និង មួយទៀត មាននៅសាខាអ៊ីអនម៉លសែនសុខស៊ីធី ។
សាខា អ៊ីអនម៉លសែនសុខស៊ីធី នឹងបើកដំណើការនៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ ។
ប្រូម៉ូសិនចូលឆ្នាំចិន៖ FOSSIL GROUP បញ្ចុះតម្លៃ30ភាគរយទៅតាមម៉ូដផ្សេងៗ ។ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
លេខទំនាក់ទំនង : 015 851 000៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]