បរទេស៖ ក្រុមអវកាសយានិក4នាក់ដែលបានចុះចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) តាមរ៉ុក្កែត SpaceX បានបំបែកឯតទគ្គកម្មអវកាសយានិកដែលបានចំណាយពេលនៅលើលំហអវកាសអស់រយៈពេលយូរជាងគេ នៅក្នុងយានអវកាសដែលបង្ហោះចេញពីទឹកដីសហរដ្ឋអាមេរិក។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា ក្រុមអវកាសយានិក Crew-1 ដែលបានមកអវកាសកាលពីថ្ងៃទី15 ខែវិច្ឆិកា បានបំបែកកំណត់ត្រាថ្មីនៅថ្ងៃអាទិត្យនេះ។ កំណត់ត្រាលើកមុនគឺ84ថ្ងៃ ហើយត្រូវបានបំបែកនៅឆ្នាំ1974។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យានអវកាស SpaceX Crew Dragon ដែលមានឈ្មោះហៅក្រៅថា “Resilience” បានចូលចតនៅស្ថានីយអវកាស 27ម៉ោងបន្ទាប់ពីហោះចេញពី Cape Canaveral, Fla។  

Twitter

បេសកកម្មរបស់ SpaceX គឺជាលើកទីមួយហើយដែលយានអវកាសឯកជនបានហោះហើរទៅកាន់ ISS។ ដូចដែលកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានបញ្ជាក់ថា បេសកកម្ម Crew-1 គឺជាបេសកកម្មប្រតិបត្តិការដំបូងបង្អស់ដែលហោះចេញពីទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីយានអវកាស Space Shuttle ចូលនិវត្តន៍កាលពីឆ្នាំ2011មក។

អវកាសយានិករបស់អង្គការណាសាបីនាក់ស្ថិតនៅក្នុងក្រុមអវកាសយានិក SpaceX នេះមានដូចជា Michael Hopkins, Shannon Walker និង Victor Glover។ អវកាសយានិកជប៉ុនលោក Soichi Noguchi ក៏ជាសមាជិកនៃក្រុមអវកាសយានិកនេះផងដែរ។ ពួកគេត្រូវបានគេរំពឹងថានឹងនៅលើ ISS ក្នុងរយៈពេលប្រហែល6ខែ។

យាន Dragon មួយផ្សេងទៀតត្រូវបានគេរំពឹងថានឹងទៅដល់ ISS នៅខែមេសាដើម្បីជាជំនួយដល់ក្រុមអវកាសយានិកដំបូង៕

ក្រុមអវកាសយានិក SpaceX ទាំងបួននាក់
ក្រុមអវកាសយានិក SpaceX ទាំងបួននាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]