ភ្នំពេញ៖ ប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកដែលតែងតែនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ពិតណាស់ជាធ្លាប់បានស្គាល់នូវ តារាស្រីវ័យក្មេងដ៏ឆ្នើម គឺកញ្ញា ហុង ស្រីពេជ្រ ហៅ មីណា ដែលកញ្ញា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះទេ​ តែថែមទាំងមានសមត្ថភាព ទាំងនៅក្នុងសម្តែង ការរាំ និងជា Vlogger ស្រីវ័យក្មេងដ៏ឆ្នើម និងមានភាពល្បីល្បាយប្រចាំប្រទេសកម្ពុជា។

កញ្ញា មីណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកជីវិតឯកជនរបស់កញ្ញាវិញ កាលពីពេលថ្មីៗនេះ ក្នុងការធ្វើជាតារាកត្តិយស ផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី អញ្ចឹងហ្អេ ដោយកញ្ញា បានរំលឹករឿងរ៉ាវជីវិតតស៊ូរបស់ក្រុមគ្រួសារ និងពីខ្សែជីវិតដ៏លំបាកដែលតស៊ូ ត្រដររស់នៅតាមផ្ទះជួល ហើយធ្លាប់ត្រូវបានគេដេញចេញពីផ្ទះផងដែរ។ប៉ុន្តែអ្វីដែលធ្វើឲ្យមីណា យំ ហើយសូម្បីតែពិធីការនី កញ្ញា​ សុភ័ក្រ កុសុម: ក៏ទប់ស្ទើរតែមិនបានដែរ។

កញ្ញា មីណា

មីណា បាននិយាយទាំងអារម្មណ៍ក្កុកក្តូល លាយឡំទៅដោយទឹកភ្នែក នៅពេលដែលយ៉ារូ សួរកញ្ញា ថាបើអាចបកក្រោយវិញបានចង់បានអ្វី? ស្រាប់តែពេលនោះ កញ្ញា ក៏បានឆ្លើយស្របដោយទឹកភ្នែកហូរយ៉ាងដូច្នេះថា៖

មីណា

ពាក្យប៉ុន្មានម៉ាត់នេះ ធ្វើឲ្យតារាស្រីវ័យក្មេងរូបនេះ ទប់ទឹកភ្នែកមិនបាន ក៏យំខ្លាំងនៅលើឆាករហូតសូម្បីតែ កុសុម:ដែលជាពិធីការនីក៏យំតាមដែរ។

គួររំលឹកផងដែរថា នៅក្រោយជីវិតដ៏ជោគជ័យរបស់មីណា តែតាមពិតទៅ កញ្ញា បានធ្លាប់ជួបប្រទះ និងបញ្ហាជាច្រើន រួមទាំងជីវភាពខ្វះខាត ដែលមើលទៅមានភាពខុសគ្នាដាច់ស្រឡះពីជីវិតខាងក្រៅរបស់កញ្ញា៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ និងលម្អិតថែមទៅទៀតនោះ សូមតាមដាន វីដេអូ ដូចខាងក្រោមនេះ ជាមួយគ្នា៖

កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កម្មវិធី អញ្ចឹងហ្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]