កូរ៉េខាងត្បូង៖ កន្លងមកសមាជិក Jisoo ក្រុម BLACKPINK តែងតែទទួលបានការកោតសរសើរពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែតកូរ៉េ ដោយសារសម្រស់សុភាពរាបសា និងស្នាមញញឹមផ្អែមល្ហែម​ ជាមួយចរិកគួរឲ្យស្រលាញ់របស់នាង។

ជាក់ស្តែង កាលថ្មីៗនេះ សមាជិកអាយុច្រើនជាងគេក្នុងក្រុមរូបនេះ បានបញ្ចេញនូវកម្រងរូបភាពបែបស៊ីអារម្មណ៍  បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនោះមហាជន ស្រឡាំងកាំង នៃការប្តូរស្ទាយ៍ ក្នុងការតុបតែងខ្លួនខុសសព្វពីរាល់ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងយោងទៅតាមរូបភាព ដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram តារាស្រីកើតក្នុងឆ្នាំ ១៩៩៥ រូបនេះ បានលេងក្នងឈុតរាត្រីរលោងពណ៌ក្រហម  ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បង្ហាញរាងក្នុងស្ទាយ៍ថតរូបស៊ិចស៊ីជាពិសេសនោះ ជាមួយពន្លឺភ្លើងពណ៌ក្រហមបែបតិចៗ ថតបែបស្ទីលបាញ់ហ្វារ បានធ្វើឲ្យមួយប៉ុស្តិ៍ណា ដែលមិនស៊ីអារម្មណ៍នោះ។

យ៉ាងណាមិញ រូបភាពបែបនេះ ត្រូវបានគេដឹងថា នេះគឺជារូបថតមួយក្នុងចំណោមរូបភាពដ៏ក្រម្របំផុតរបស់ Jisoo ចាប់តាំងពីបង្ហាញខ្លួនដំបូង ក្នុងរយៈពេល ៤ ឆ្នាំនេះ ក្នុងអាជីពសិល្បៈរបស់នាង ដែលហ៊ានថតរូបបែបនេះ។

ទោះបីស្ទាយ៍នេះ នាងមិនធ្លាប់មានពីមុនមកក៏ដោយ ក៏គេគិតថាស្ទីលបែបនេះ នៅតែសមជាមួយនាង និងបានសរសើរថា មិនថាស្ទីលបែបណា តារាស្រីរូបនេះ​ នៅតែតុងតែងខ្លួនឡើងសមសួន គ្រប់ទម្រង់តែម្តង មិនថា ស្ទីលបែប ឃ្យូតៗ ក៏ដូចជាស៊ិចស៊ីជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Jisoo
 Jisoo រូបថតស៊ីអារម្មណ៍របស់នាង
 Jisoo រូបថតស៊ីអារម្មណ៍របស់នាង
 Jisoo រូបថតស៊ីអារម្មណ៍របស់នាង
 Jisoo រូបថតស៊ីអារម្មណ៍របស់នាង
 Jisoo រូបថតស៊ីអារម្មណ៍របស់នាង
 Jisoo រូបថតស៊ីអារម្មណ៍របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]