ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង៩ ព្រឹកដល់ ម៉ោង៣ និង ៣០នាទី រសៀល វិទ្យាស្ថានដែលមានការទទួលស្គាល់ខ្ពស់ទាំង ១០ ដែលមានដូចជា  SIM Global Education, National University of Singapore, Nanyang Technological University, Singapore University of Social Sciences, Kaplan, Management Development Institute of Singapore, PSB Academy, James Cook University, Curtin Singapore និង Raffles International College Phnom Penh បានផ្តល់ជូនការចែករំលែកចំណេះដឹង ព្រមទាំងព័ត៌មានលម្អិតអំពីកម្មវិធីកម្រិតសិក្សានីមួយៗ លក្ខខណ្ឌនៃការដាក់ពាក្យចូលរៀន និងឱកាសអាហារូបករណ៍ ទៅសិក្សានៅប្រទេសសិង្ហបុរី នៅក្នុងកម្មវិធី ការបន្តការសិក្សានៅប្រទេសសិង្ហបុរី ពិព័រណ៍ការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសសិង្ហបុរី ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅសាលា Singapore (Cambodia) International Academy (SCIA)

រូបភាពនៅក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំណាងអតីតនិស្សិត ដែលមានវត្តមានមកពីបណ្តាសាកលវិទ្យាល័យនានានៅប្រទេសសិង្ហបុរី ជាច្រើនដូចជា NUS, SIM និង SMU ជាដើម បានចូលរួមចែករំលែកបទពិសោធន៍របស់ពួកគេ និងបានកំណត់បង្ហាញការរំពឹងទុកដល់សិស្សានុសិស្សនីមួយៗ ពីមុខវិជ្ជាដែលត្រូវសិក្សា នាពេលខាងមុខ។

លើសពីនេះទៅទៀត ខាងផ្នែកអប់រំរបស់សាលា​ SCIA និងផ្នែកណែនាំពីអាជីពការងារ ក៏បានរៀបចំការធ្វើតេស្ត RIASEC ដើម្បីឱ្យសិស្សានុសិស្សទាំងអស់​ អាចយល់ពីខ្លួនឯងបានកាន់តែច្បាស់ និងអាចជួយពួកគេក្នុងការជ្រើសរើសមុខវិជ្ជាឲ្យបានត្រឹមត្រូវក្នុងការសិក្សា និងសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ។

រូបភាពនៅក្នុងកម្មវិធី

សិស្សានុសិស្សទាំងអស់ ក៏អាចចុះឈ្មោះសម្រាប់កម្មវិធីសិក្សាក្រៅម៉ោង ដើម្បីអភិវឌ្ឍ និងពង្រឹងជំនាញ និងចំណេះដឹងរបស់ពួកគេនៅក្នុងបរិបទផ្សេងៗគ្នាបានផងដែរ។ ជំនាញនីមួយៗ គុណសម្បត្តិ និងបទពិសោធន៍ផ្ទាល់ខ្លួនទាំងនេះ នឹងពង្រឹងដល់ជំនាញភាពជានយោជិករបស់ពួកគេ ហើយនឹងបង្កើនសមត្ថភាពការងារឱ្យកាន់តែប្រសើរ នៅកន្លែងធ្វើការរបស់ពួកគេថែមទៀតផង។

រូបភាពនៅក្នុងកម្មវិធី

លោកស្រី Ng Bee Sun នាយិការផ្នែកការពង្រឹង និងការសិក្សាវិជ្ជាជីវៈ មានប្រសាសន៍ថា៖ 

ប្រសាសន៍ លោកស្រី Ng Bee Sun
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]