បរទេស៖ ក្រុមហ៊ុន Tesla បានប្រកាសនៅថ្ងៃច័ន្ទថា ខ្លួនបានទិញ bitcoin ចំនួន1.5ពាន់លានដុល្លារ។
នៅក្នុងឯកសារជាមួយគណៈកម្មការមូលប័ត្រ ក្រុមហ៊ុនបាននិយាយថាខ្លួនបានទិញ bitcoin សម្រាប់ភាពបត់បែនបន្ថែមទៀត និងទទួលបានផលចំណេញជាអតិបរមាពីសាច់ប្រាក់។ ក្រុមហ៊ុន Tesla ក៏បាននិយាយផងដែរថាខ្លួននឹងចាប់ផ្តើមទទួលយកការទូទាត់ប្រាក់ជា bitcoin ពីអតិថិជនក្នុងការទិញផលិតផលរបស់ខ្លួន។ ការធ្វើបែបនេះនឹងធ្វើឱ្យក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេដែលទទួលយក bitcoin ក្នុងការទូទាត់ប្រាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណឹងនេះបានធ្វើឱ្យមានសំណួរចោទឡើងភ្លាមៗជុំវិញទង្វើរបស់នាយកប្រតិបត្តិ Elon Musk នៅលើបណ្តាញសង្គម Twitter កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលគាត់ត្រូវបានគេសរសើរចំពោះការដំឡើងថ្លៃរូបិយប័ណ្ណឌីជីថលដូចជា bitcoin និង dogecoin តាមរយៈការបង្ហោះសារវិជ្ជមានដែលបានលើកទឹកចិត្តឱ្យមនុស្សកាន់តែច្រើនទិញរូបិយប័ណ្ណឌីជីថលទាំងនោះ។
កាលពីពីរសប្តាហ៍មុនមហាសេដ្ឋីក្រុមហ៊ុន Tesla រូបនេះបានដាក់ hashtag #bitcoin នៅលើ Twitter របស់គាត់ក្នុងចលនាមួយដែលបានជួយជំរុញតម្លៃរូបិយប័ណ្ណឌីជីថលឱ្យកើនដល់ទៅ20ភាគរយ។ ពីរថ្ងៃក្រោយមក គាត់បាននិយាយនៅលើកម្មវិធី Clubhouse ថា៖ «ខ្ញុំគិតថា bitcoin គឺជារឿងល្អ ហើយខ្ញុំជាអ្នកគាំទ្រ bitcoin។»
បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Tesla នេះភ្លាម តម្លៃ Bitcoin បានកើនឡើងដល់កម្រិតខ្ពស់ថ្មីកាលពីថ្ងៃច័ន្ទ ឈានដល់តម្លៃយ៉ាងហោចណាស់44,200ដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង2.5ភាគរយ។ ក្រុមហ៊ុន Tesla ក៏បានព្រមានវិនិយោគិនអំពីភាពប្រែប្រួលនៃតម្លៃ bitcoin នៅក្នុងឯកសាររបស់ខ្លួនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]