ភ្នំពេញ៖ ក្នុងចំណោមអាល់ប៊ុមចូលឆ្នាំថ្មីរបស់ផលិតកម្ម Galaxy Navatra បទ «មាន់កម្សត់» ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជាបទចម្រៀងមួយកំពុងតែទទួលបានគាំទ្រច្រើនដោយគិតមកដល់ថ្ងៃនេះ មានអ្នក views ជាច្រើនលានដង ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

  បទ «មាន់កម្សត់» 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអ្វីដែលជាការចាប់អារម្មណ៍ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារាចម្រៀងទាំងពីរ ប្រិយមិត្តមានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ក្នុងវីដេអូបទចម្រៀងនោះដែរឬទេថា តើថតនៅទីតាំងណា?

ទឹកជ្រោះដ៏ស្រស់ស្អាតក្នុងវីដេអូ ដែលប្រិយមិត្តបានឃើញនោះគឺស្ថិតនៅទឹកដីខេត្តមណ្ឌលគិរីឈ្មោះថា «ទឹកជ្រោះ ៧ ជាន់ អូរស៊ីនលែរ»។ ទឹកជ្រោះ៧ជាន់ អូរស៊ីនលែរ ស្ថិតក្នុងតំបន់ព្រៃភ្នំ ជំរុំបីស្រុក (ស្រុកលំផាត់) ដែលមានចំងាយ ២២គីឡូម៉ែត្រ ពីទីរួមខេត្តរតនៈគិរី។

ទេសភាពទឹកជ្រោះ៧ជាន់

ជារឿយៗគេតែងឃើញផលិតកម្ម Galaxy Navatra បានចុះថត MV របស់ខ្លួននៅរមណីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីចែកជូនអ្នកគាំទ្របានទស្សនា។ ជាក់ស្ដែងក្នុងចំណោមអាល់ប៊ុមចូលឆ្នាំថ្មីនេះ ទេសភាពធម្មជាតិល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវបានផលិតកម្មបញ្ជូនក្រុមផលិតចុះថត ហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួចុះទៅថតដោយផ្ទាល់ក៏មាន។

តាមការឲ្យដឹងពីក្រុមអ្នកថតរបស់ផលិតកម្ម Galaxy Navatra បទ «មាន់កម្សត់» ត្រូវបានថត២ទីតាំងមាន «ទឹកជ្រោះ ៧ ជាន់ អូរស៊ីនលែរ» និងលើរីស៊តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅម្ដុំបឹងយក្សឡោមតែម្ដង៕

  លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា 
  លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា 

ដើម្បីឲ្យស្គាល់កាន់តែច្បាស់ តោះ! ទៅទស្សនាបទ «មាន់កម្សត់» នេះម្ដងទៀតទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]