បរទេស៖ នៅក្នុងការអាប់ដេតលើកចុងក្រោយរបស់វា កម្មវិធីស្កេនបាកូដដ៏ពេញនិយមមួយនៅលើ Google's Play Store ស្រាប់តែបានប្រែក្លាយទៅជាមេរោគ malware ហើយអាចចូលលុកលុយឧបករណ៍រហូតដល់ទៅ10លានគ្រឿង។
កម្មវីធីស្កេនបាកូដរបស់ក្រុមហ៊ុន Lavabird Ltd. ឈ្មោះថា Barcode Scanner គឺជាកម្មវិធី Android ដែលមាននៅលើ Play Store ផ្លូវការរបស់ Google អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កម្មវិធីនេះមានអ្នកប្រើប្រាស់ជាង 10លាននាក់ដំឡើងវា ដែលបានផ្តល់ជូននូវការអានលេខកូដ QR និងម៉ាស៊ីនបង្កើតបាកូដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីទូរសព្ទនេះមុនដំបូងជាកម្មវិធីដែលស្របច្បាប់និងគួរឱ្យទុកចិត្ត ដោយមានអ្នកប្រើប្រាស់ជាច្រើនបានដំឡើងវាកាលពីប៉ុន្មានឆ្នាំមុនដោយមិនមានបញ្ហាអ្វីឡើយ តែពេលថ្មីៗនេះវាស្រាប់តែមានបញ្ហា។
យោងទៅតាមក្រុមហ៊ុន Malwarebytes ថ្មីៗនេះខ្លួនបានទទួលការត្អួញត្អែរពីអ្នកប្រើប្រាស់ថាមានការផ្សាយពាណិជ្ជកម្មចេះតែលោតឡើងនៅលើឧបករណ៍ Android របស់ពួកគេ។ ភាគច្រើនកម្មវិធីនិងការផ្សាយពាណិជ្ជកម្មដែលគេមិនចង់បាន លោតឡើងក្នុងទូរសព្ទដោយសារតែការដំឡើងកម្មវិធីថ្មីមិនគួរឱ្យទុកចិត្ត ប៉ុន្តែក្នុងករណីនេះអ្នកប្រើប្រាស់បានរាយការណ៍ថាពួកគេមិនបានដំឡើងអ្វីថ្មីនោះទេ។
ក្រោយពេលធ្វើការស៊ើបអង្កេត អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថាកម្មវិធី Barcode Scanner ជាពិរុទ្ធជនលាក់មុខ។ ការអាប់ដែតកម្មវិធីដែលចេញនៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2020 បានផ្លាស់ប្តូរមុខងាររបស់កម្មវិធី ធ្វើឱ្យវាដាក់ការផ្សាយពាណិជ្ជកម្មដោយគ្មានការព្រមានជាមុន។
Malwarebytes បានរាយការណ៍ពីការរកឃើញរបស់ខ្លួនទៅ Google ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានដកកម្មវិធីនេះចេញពី Google Play ហើយ។ ទោះយ៉ាងណាក៏ដោយ នេះមិនមានន័យថាកម្មវិធីនឹងបាត់ពីឧបករណ៍ដែលដំឡើងវានោះទេ ដូច្នេះអ្នកប្រើប្រាស់ចាំបាច់ត្រូវលុបកម្មវិធី Barcode Scanner នេះចេញដោយខ្លួនឯង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]