ភ្នំពេញ៖ បាំងតែប៉ុន្មានថ្ងៃទៀត នឹងឈានចូលឆ្នាំចូលឆ្នាំចិន ហេតុដូច្នេះ​ យើងប្រាកដជាបានឃើញតារាខ្មែរមួយចំនួន បានស្លៀកឈុតចិន ក៏ដូចជាបុរាណចិន បង្ហោះជាហូរហែរនៅលើបណ្តាញសង្គម កំពុងទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ ពីការតែងខ្លួន បែបប្លែកៗរបស់ពួកគេជាដើម។

ជាក់ស្តែងកាលពីថ្មីៗនេះ នៅលើគណនីអ៉ីនស្តារក្រាមរបស់ លំដាប់រងទី ៣ Miss Universe ២០២០​ កញ្ញា នេត​ រក្សា កំពុងទទួលបានភាពទាក់ទាញ ជាមួយគ្រងឈុត តុបតែងដូចស្នំឯក គួបផ្សំនឹងស្នៀតសក់ អមទៅនឹងក្បាច់ម៉ូតសក់ លើសពីនេះ ទឹកមុខដ៏សែនស៊ិចស៊ី កំពុងតែទទួលបានកោតសរសើរជាខ្លាំង ពីសម្រស់ដ៏សែនលេចធ្លោ ជាមួយនឹងសម្បុរពណ៌ទឹកឃ្មុំ បានធ្វើឲ្យមួយឈុតនេះពិតជាទាក់ក្រសែភ្នែករបស់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសជាងនេះ តារាស្រីរូបនេះ​ ក៏មិនភ្លេចព្រលែង ភាពស៊ិចស៊ីរបស់ខ្លួនដូចសព្វរាល់ដងផងដែរ ជាមួយបង្ហាញល្វែងខាងលើនៅចំហៀង បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានភាពលេចធ្លោកាន់តែខ្លាំងឡើង បានទទួលការចាប់អារម្មណ៍ ពីអ្នកតាមដានរបស់នាង​ នូវរូបរាងស្តង់ដាររបស់ បវរកញ្ញាលំដាប់រងទី ៣ រូបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 នេត​ រក្សា
 នេត​ រក្សា
 នេត​ រក្សា
 នេត​ រក្សា
 នេត​ រក្សា ក្នុងបុរាណចិន
 នេត​ រក្សា ក្នុងបុរាណចិន
 នេត​ រក្សា ក្នុងបុរាណចិន
 នេត​ រក្សា ក្នុងបុរាណចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]