ភ្នំពេញ៖ បើទោះជា សុថាន់ ដែលជា Vlogger ទើបតែលេចមុខនៅលើបណ្តាញសង្គមយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកគាំទ្រតែងតែសង្កេតឃើញថា សន្ទុះចំនួនចូលមើលវីដេអូ Vlog ឬ វីដេអូ Prank ផ្សេងៗដែលលោកផលិត មានការចូលមើលយ៉ាងច្រើនរាប់ម៉ឺនដងរហូតដល់ខ្ទង់លាន ស្ទើរតែស្មើរនឹង Vlogger ជំនាន់មុនៗទៅទៀត។

យ៉ាងណាមិញ ថ្មីៗនេះ សុថាន់ មានគំនិតថ្មីក្នុងការផលិតវីដេអូបែប Prank ទៅលោក P-Troll ដែលជាមិត្តរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលមែនទែន ក្រោយបានមើលវីដេអូលោក សុថាន់ Prank ធ្វើកាយវិកាស្និទ្ធស្នាល ថើបនិងឱបសង្សាររបស់ P-Troll ពេញៗដៃតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូ Prank

ផ្អែកតាមវីដេអូឃ្លីបមានរយៈពេលប្រម៉ានជា ១០នាទីនេះដែរ បានឲ្យឃើញថា P-Troll បានបង្ហាញអារម្មណ៍ខឹងយ៉ាងខ្លាំង ក្រោយឃើញសកម្មភាពសង្សារ និងមិត្តរបស់ខ្លួនធ្វើបែបនេះ រហូតដល់ថ្នាក់លោកដើរចេញពីបន្ទប់តែម្តង។

តែយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាការ Prank តែប៉ុណ្ណោះ ហើយពួកគេទាំងពីរគ្រាន់តែចង់បង្កើតនូវវីដេអូ Prank ប្លែកៗដើម្បីកុំឲ្យអ្នកគាំទ្រស៊ាំភ្នែក ជាមួយវីដេអូ Concept បែបដដែលៗ។

សកម្មភាព Prank

គួរបញ្ជាក់ផងដែរថា សម្រាប់វីដេអូ Prank នេះ មានសន្ទុះការគាំទ្រខ្លាំងមែនទែន ដោយគិតត្រឹមរយៈពេលជាង២សប្តាហ៍មានអ្នកចំនួនចូលមើលរហូតដល់១លានដង ឯចំណែកអ្នកគាំទ្រវិញ នាំគ្នាសរសេរបញ្ចេញមតិសរសើរ និងបង្ហាញអារម្មណ៍របស់ពួកគេនៅលើវីដេអូយ៉ាងច្រើនក្រាស់ក្រែលមិនធម្មតានោះទេ៕

ចង់ដឹងថា សកម្មភាព សុថាន់ Prank P-troll បែបណាខ្លះនោះ តោះតាមដានវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]