ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលប្រតិបត្តិការម៉ាកយីហោកាល់តិច បានបើកសម្ពោធស្ថានីយថ្មី ដែលមានការរចនាដ៏ប្រណីតនៅទីតាំងផ្សារលើ ក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រេងឥន្ធនៈដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរចនាដូចស្តង់ដារស្ថានីយកាល់តិចនៅសិង្ហបុរី និងថៃ ដែលបំពាក់បរិក្ខារបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន។
បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល២០ឆ្នាំ ស្ថានីយកាល់តិចក្រុងព្រះសីហនុផ្សារលើ បានផ្អាកដំណើរការរយៈពេលបីខែ រាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការកែលម្អឲ្យកាន់តែពិសេសទាក់ទាញនៅផ្នែកខាងក្នុង និងខាងក្រៅ។ ការកែលម្អ និងរចនាត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញរចនាពីក្រុមហ៊ុន ឈេហ្វរ៉ុន (Chevron) ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា និងទិសដៅផ្តល់នូវសេវាកម្មអតិថិជនល្អបំផុត តាមរយៈការកែលម្អបរិក្ខារថ្មី និងមានភាពងាយស្រួល។ ការផ្លាស់ប្តូរមានដូចជា ការរចនារូបរាងថ្មីនៅហាង Star Mart ហាង Coffee Plus និងបន្ទប់ទឹក ជាមួយផ្ទៃខាងមុខរំលេចដោយពណ៌ក្រហម និងសដ៏ស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយស្ថានីយកាល់តិចក្រុងព្រះសីហនុផ្សារលើថ្មី អតិថិជននឹងទទួលបានបទពិសោធន៍នៃសេវាកម្មប្រេងឥន្ធនៈល្អបំផុត កាល់តិច ជាមួយ Techron® ដែលមានបច្ចេកវិទ្យាលាងសម្អាតម៉ាស៊ីន បង្កើនការការពារម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនខ្លាំង និងជួយសន្សំសំចៃប្រេងឥន្ធនៈ។ រូបមន្តបង្កើតថ្មីនេះ បានបង្ហាញឲ្យឃើញតាមបែបវិទ្យាសាស្ត្រក្នុងការលាងសម្អាតម៉ាស៊ីន ដោយជួយកាត់បន្ថយការកកិត ការពារផ្ទៃលោហៈក្នុងម៉ាស៊ីន ដើម្បីធានាបាននូវការសន្សំសំចៃប្រេងឥន្ធនៈ។ នេះមានន័យថា អ្នកបើកបរអាចទទួលបានអត្ថប្រយោជន៍ពីម៉ាស៊ីនដំណើរការល្អ កាត់បន្ថយផ្សែង និងបង្កើនទំនុកចិត្ត។
លក្ខណៈពិសេសមួយទៀត នៃស្ថានីយដែលបានកែលម្អថ្មី គឺមានការទូទាត់តាមរយៈកាត Visa Contactless ដែលជាមធ្យោបាយងាយស្រួល រហ័ស ដើម្បីរក្សាអតិថិជន និងបុគ្គលិកកាល់តិចប្រកបដោយសុវត្ថិភាព រួមជាមួយហាង Caltex Star Mart ដែលផ្តល់ជូននូវទំនិញមានគុណភាពខ្ពស់ និងភេសជ្ជៈជាច្រើនមុខនៅហាង Coffee Plus ។
លោក Pongtorn Tangmanuswong នាយកប្រចាំប្រទេសបានមានប្រសាសន៍ថា៖
កាល់តិច មានស្ថានីយសេវាកម្មចំនួន ៣៥ កន្លែង ហាងStar Marts ១៧ហាង និងហាង Coffee Plus ៣២ ហាង នៅទូទាំងប្រទេស ហើយគ្រោងនឹងពង្រីកបន្ថែមទៀត។ ការកែលម្អស្ថានីយនេះ បានបង្ហាញពីនិន្នាការមួយដែលនឹងត្រូវដាក់ដំណើរការនៅទីតាំងផ្សេងទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលអនាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]