កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៍មានមួយចំនួនរបស់កូរ៉េខាងត្បូង នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ បានលើកឡើងថា តារាសម្តែងដ៏ឆ្នើម និង មានប្រជាប្រិយដ៏លេចធ្លោប្រចាំប្រទេសកូរ៉េ បានលក់អគារមួយកន្លែងរបស់លោក នៅក្នុងតំបន់ Hannam ក្នុងតម្លៃប្រមាណ ៣.២១ លានដុល្លារ កាលពីដើមខែមករាកន្លងមកនេះ។

គួររំលឹកផងដែរថា​ តារាសម្តែងរូបស្រស់ Lee Jongsuk បានទិញអគារដែលលក់នោះ នៅក្នុងខែមិនា ឆ្នាំ២០១៨ ក្នុងតម្លៃ ២.៦៩ លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា ទោះរូបលោកលក់អគារនោះ បានតម្លៃខ្ពស់ជាងនៅពេលដែលលោកទិញមែន ប៉ុន្តែគេបានរាយការណ៍ថា តារារូបនេះ ក៏មិនសូវទទួលបានប្រាក់កម្រៃចំណេញពីការលក់អគារនោះប៉ុន្មានទេ ដោយសារតែ ការបង់ទៅលើថ្លៃឈ្នួលជុសជុលកែលម្អអគារ និង ការបង់ពន្ធ និង ចំណាយផ្សេងៗទៀត។

ដោយឡែក អ្វីដែលពិសេសនោះគឺ តារារូបនេះ បានទទួលបានប្រាក់ចំណេញកប់ពពករួចមកហើយ ពីការថ្លៃជួលអគារនៅ Sinsa ដែលត្រូវបានគេជួលជាហាងកាហ្វេ 89 Mansion។

គួររបញ្ជាក់ផងដែរថា ក្នុងរយៈពេលតែបួនឆ្នាំប៉ុណ្ណោះ តារាសង្ហារ Lee Jongsuk រូបនេះ បានរកបានប្រាក់ចំណេញប្រមាណ ១.៨៣ លានដុល្លារអាមេរិក៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Jongsuk
Lee Jongsuk
Lee Jongsuk
Lee Jongsuk
អគារដែល Lee Jongsuk លក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]