កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែកុម្ភៈ ទីភ្នាក់ងារ Very Cherry បានរាយការណ៍មកថា ម្តាយរបស់ CL ដែលមានឈ្មោះ Hong Yoo Ra ដែលកំពុងរស់នៅឯបរទេសនៅពេលនោះ បានទទួលមរណភាពដោយសារគាំងបេះដូង នៅអាយុ ៥៣ ឆ្នាំកាលពីថ្ងៃទី ២៣ ខែមករា។
តួយ៉ាង ទីភ្នាក់ងារដដែលបានបន្តទៀតថា ពិធីបុណ្យសពនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ ហើយការបញ្ចុះសពនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ពិធីបុណ្យសព នឹងប្រព្រឹត្តទៅដោយគោរពនឹងរក្សាឯកជនភាព ដោយសារតែគ្រួសារនៃសព ជាអ្នកដែលមានមុខមាត់ក្នុងសង្គម រួមថែម ចៀសវាងពីការរីករាលដាលនៃជំងឺឆ្លង កូវីដ ១៩ ផងដែរ។
សូមផ្ញើសារលួងលោម និងការលើកទឹកចិត្ត នឹងសុំចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតដល់តារាចម្រៀង CL និងគ្រួសាររបស់នាង៕
សូមឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បានសោយសុខទៅកាន់សុគតិភពផងចុះ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]