រាជធានីភ្នំពេញ៖ យោងទៅតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានបញ្ជាក់ថា ដំណើរការនៃការចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចាប់ផ្តើមហើយ។ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចបានបញ្ជាក់ថា៖

សម្តេចតេជោ ហ៊ុន សែន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងអត្ថន័យនោះ សម្តេចបានសង្កត់ធ្ងន់ពីការថ្លែងអំណរគុណចំពោះមិត្តចិនដែលបានជួយជាជំនួយវ៉ាក់សាំងដ៏សប្បុរសនេះមកកាន់កម្ពុជា និង សារសំខាន់នៃការទទួលវ៉ាក់សាំងនេះ ដោយបានបញ្ជាក់ថា វ៉ាក់សាំងពិបាករកណាស់ មិនមានដាក់លក់នៅតាមទីផ្សារឡើយ។

ក្នុងនោះដែរ ដើម្បីបំបាត់ចម្ងល់ និង មានការទទួលខុសត្រូវចំពោះមុខបងប្អូនជនរួមជាតិ​ គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច បានទទួលវ៉ាក់សាំងមុនគេជំនួសសម្តេច ព្រោះតែលលក្ខខណ្ឌអាយុ ដោយទីកន្លែងនៃការទទួលវ៉ាក់សាំងប្រព្រឹត្តិនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

សូមទស្សនារូបភាពខាងក្រោម៖

ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលវ៉ាក់សាំងមុនគេ
ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលវ៉ាក់សាំងមុនគេ
ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលវ៉ាក់សាំងមុនគេ
ឯកឧត្តម សុខ ពុទ្ធីវុធ
កូនប្រុស សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា
សម្តេច ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]