សេអ៊ូល៖ ក្រុមហ៊ុន Hyundai គ្រុបនៅថ្ងៃពុធនេះបានបង្ហាញគំនិតរចនាយានយន្តចល័តដំបូងមិនមានមនុស្សបញ្ជារបស់ខ្លួន ដែលនឹងអាចជាដំណោះស្រាយសម្រាប់ការចល័តនាពេលអនាគត។
យានយន្តរ៉ូប៉ូត TIGER ដែលពាក្យនេះតំណាងឱ្យ Transforming Intelligent Ground Excursion Robot ត្រូវបានរចនាឡើងជាយានដែលមានកង់បួន ឬជើងដើរបួនសម្រាប់ដើរធ្វើសកម្មភាពរុករកក្នុងបេសកម្មវិទ្យាសាស្ត្រ ដឹកឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ និងដឹកជញ្ជូនផលិតផលទៅតំបន់ដែលមិនអាចចូលទៅដល់បាន។ Hyundai ថែមទាំងរំពឹងថាបេសកកម្មរបស់ X-1 អាចឈានទៅដល់ការរុករកនៅភពខាងក្រៅទៀត ដោយបានបង្ហាញពីវីដេអូយាន TIGER រុករកនៅឋានព្រះចន្ទ ឬភពផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយានយន្ត X-1 កំពុងត្រូវបានបង្កើតដោយ New Horizons Studio របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសូហ្វវែរឌីហ្សាញវិស្វកម្មរបស់សហរដ្ឋអាមេរិក Autodesk, Inc. ព្រមទាំងក្រុមហ៊ុនពិគ្រោះយោបល់ផ្នែករចនារបស់សហរដ្ឋអាមេរិក Sundberg-Ferar។
ក្រុមហ៊ុន Hyundai ក៏ធ្លាប់បានបង្ហាញអំពីគំនិតរចនាយានយន្ត Elevate ដែលជាគំនិតរចនា UMV ដំបូងបំផុតដែលមានជើងអាចចល័តបាន នៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិកឆ្នាំ2019ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាទាំង TIGER និង Elevate មានបញ្ចូលគ្នានូវបច្ចេកវិទ្យារ៉ូបូតនិងកង់ដើរ ដែលអនុញ្ញាតឱ្យពួកវាឆ្លងកាត់លើសណ្ឋានដីលំបាកៗ ដែលសូម្បីតែយានយន្ត off-road ដែលមានសមត្ថភាពខ្ពស់បំផុតក៏មិនអាចធ្វើបានដែរ។
លោក Srinath Jonnalagadda អនុប្រធាន Autodesk បានមានប្រសាសន៍ថា៖ «ធ្វើការជាមួយក្រុមការងារនៅក្រុមហ៊ុន Hyundai លើយានយន្ត TIGER X-1 ដោយប្រើបច្ចេកវិទ្យាជឿនលឿនដូចជាការរចនា generative ដើម្បីជំរុញការបង្កើនកម្លាំងតែបន្ថយទម្ងន់ក្នុងការដឹកជញ្ជូន គឺជាអ្វីដែលយើងចង់បាននៅពេលយើងនិយាយអំពីការបង្កើតថ្មី»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]