កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៍មានមួយចំនួនរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី០៩ ខែ កុម្ភៈ បានអះអាងថា ស្រ្តីមន្ត្រីរដ្ឋាការថ្នាក់ទី៧ របស់កូរ៉េខាងត្បូង ត្រូវបានប្រទះឃើញថា នាងបានទទួលមរណភាពនៅផ្ទះ ដោយទំនងត្រូវបានគេសង្ស័យថា ជាការធ្វើអត្តឃាតខ្លួនឯង។ នាងត្រូវបានគេបញ្ជាក់ថា ជាក្មេងស្រីដែលមានវ័យក្មេងជាងគេ បានទទួលបានជោគជ័យក្នុងការប្រឡង ពេលនាងអាយុ២១ ឆ្នាំ។ នាងត្រូវបានសាធារណជនកូរ៉េស្គាល់តាមរយៈការបង្ហាញខ្លួននៅលើកម្មវិធី You Quiz on the Block នៅលើទូរទស្សន៍ TVN។ ដោយនាងធ្វើការជាអ្នកបម្រើការងារជាអ្នកគ្រប់គ្រងសាធារណៈ នៅសារមន្ទីរ Seoul Museum of Art។

ទាក់ទិននឹងការស្លាប់របស់នាងនេះដែរ មានមនុស្សជាច្រើនបានសង្ស័យ និង ចោទប្រកាន់ថា នាងត្រូវបានគេធ្វើបាបនៅកន្លែងធ្វើការ។ ដោយអ្នកលេងនៅលើបណ្តាញសង្គម បានភ្ជាប់ការសង្ស័យនេះទៅនឹងការថ្លែងមួយរបស់នាងនៅកម្មវិធី You Quiz on the Bock ដោយនាងបានបង្ហើបថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះដែរ សារមន្ទីរ Seoul Museum of Art បានបដិសធច្រានចោលរាល់ការចោទប្រកាន់ ឬការស​ង្ស័យ ដែលថា នាងត្រូវបានគេរំលោភបំពាន ឬ ធ្វើបាបនៅកន្លែងធ្វើការ។

មន្ត្រីរាជការមួយរូបមកពីសារមន្ទីរខាងលើបាន លាតត្រដាងប្រាប់ថា៖

មន្ត្រីរាជការមួយរូប

យ៉ាងណាមិញ ចំពោះមរណភាពរបស់​ បុគ្គលិកនៅសារមន្ទីរនេះ កំពុងត្រូវបានប៉ូលីសកូរ៉េខាងត្បូងធ្វើការស៊ើបអង្កេត៕

សូមទស្សនារូបភាពខាងក្រោម៖

 ស្រ្តីរងគ្រោះ កាលនាងនៅក្នុងកម្មវិធី You Quiz on the Block
 ស្រ្តីរងគ្រោះ កាលនាងនៅក្នុងកម្មវិធី You Quiz on the Block
សារមន្ទីរ Seoul Museum of Art ដែលនាងធ្វើការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]