ភ្នំពេញ៖ ថ្មីៗនេះបទ «រកស៊ីជាមួយយក្ស» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលបានថតនូវទេសភាពស្អាតៗជាច្រើននៅ «រមណីយដ្ឋានបឹងយក្សឡោម» នោះ កំពុងតែទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយក្នុងមួយសប្ដាហ៍សោះមានចំនួនអ្នក Views រហូតទៅដល់ ២លាន ៣សែនដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយបច្ចុប្បន្នអាល់ប៊ុមរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា កំពុងស្ទុះឡើងរហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះគឺគាត់កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក។
ដោយឡែកសម្រាប់បទ «រកស៊ីជាមួយយក្ស» នេះ គាត់បានទៅថតផ្តិតយកវីដេអូនៅបឹងយក្សឡោមខេត្តរតនគិរី។ បើនិយាយពីបឹងយក្សឡោម បងប្អូនពិតជាធ្លាប់ឮហើយ បឹងយក្សឡោម គឺជាបឹងដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ ហើយក៏ជារមណីយដ្ឋានដែលមានប្រជាប្រិយភាពមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តោះ! ចង់ដឹងថាទេសភាពនៅក្នុង «រមណីយដ្ឋានបឹងយក្សឡោម» នេះមានភាពស្រស់ត្រកាលយ៉ាងណាខ្លះនោះ សូមរីករាយទស្សនាដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]